Cctimesw1140xh150cm copy

រដ្ឋាភិបាលទទួលកម្ចីសម្បទាន១១០លានដុល្លារ ដើម្បីពង្រីកផ្លូវជាតិលេខ៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានទទួលកម្ចីសម្បទានពីធនាគារពិភពលោក លេខ 6279-KH: គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ជំហាន២ ហិរញ្ញប្បទានបន្ថែម (RAMP-II-Additional Financing) ចំនួន ១១០លានដុល្លាអាមេរិក សម្រាប់គម្រោងជួសជុល និងថែទាំផ្លូវជាតិលខ ៤ ដោយពង្រីក និងក្រាលកៅស៊ូ AC ប្រវែង ១៩៦,២០ គ.ម (ភ្នំពេញ-ព្រះសីហនុ) បែងចែកជាកញ្ចប់ដេញថ្លៃសំខាន់ៗ។

លោក ហៀង សុធាយុទ្ធ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ស៊ីស៊ីថាមស៍ថា ក្រុមហ៊ុនម៉ៅការមានដូចជា៖ Sinohydro Corporation Limited, China Railway International Group Co., Ltd, GUMKANG Construction Co., Ltd និងក្រុមហ៊ុនមួយចំនួនផ្សេងទៀត កំពុងធ្វើនីតិវិធី។ លោកបញ្ជាក់ថា កំណាត់ផ្លូវទាំងនេះមិនមានពិធីបើកការដ្ឋានសាងសង់ជាផ្លូវការទេ ហើយការសាងសង់ត្រូវប្រើរយៈពេល៥ឆ្នាំ។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ ៤ នឹងត្រូវពង្រីក ពីទទឹង៧ ទៅ១០ ម៉ែត្រ ដោយគម្រោងនេះនឹងចាប់ផ្តើមពីខែធ្នូឆ្នាំ២០២១ រហូតដល់ខែធ្នូ ឆ្នាំ២០២៦។នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ របស់ក្រសួងសាធារណការនិងដឹកជញ្ជូននៃប្រទេសកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាបានទទួលប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក តាមរយៈគម្រោងលេខ IDA Credit. 6279-KH: សម្រាប់ធ្វើការស្ថាបនា នឹងពង្រឹងផ្លូវជាតិលេខ៤ ដើម្បីធន់នឹងការបម្រែបម្រួលអាកាសធាតុ និងបង្កើតសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួង។

ក្រសួងបានចាប់ផ្តើមធ្វើការពង្រីក និងជួសជុលផ្លូវជាតិលេខ៤ ចាប់ពី ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល (គ.ម១៩+៧០០) និងបញ្ចប់ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (គ.ម២១៥+៨០០)៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង