ក្រុងប៉េកាំង៖អ្នកនាំពាក្រក្រសួងការបរទេសចិន នៅថ្ងៃទី ៩ មីនាម្សិលមិង បានថ្លែងចោទប្រកាន់ទៅអង្គការ (NATO) ដឹកនាំដោយសហរដ្ឋអាម៉េរិកកំពុងធ្វើសកម្មភាព រុញច្រានជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនរហូតដល់ចូលក្នុងរណ្ដៅភ្នំភ្លើងមួយជំហានម្តងៗរហូតដល់ផ្ទុះសង្រ្គាម។
នៅចំពោះមុខក្រុមអ្នកសារព័ត៌មានលោក Zhao Lijian អ្នកនាំពាក្រក្រសួងការបរទេសចិន បានអះអាងថា "ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានផ្សព្វផ្សាយព័ត៌មានមិនពិតប្រឆាំងនឹងប្រទេសចិនឥតឈប់ឈរអំពីបញ្ហាអ៊ុយក្រែន ដោយព្យាយាមផ្ទេរជម្លោះ បង្កឱ្យមានការប្រឈមមុខដាក់គ្នា និង ប្រមូលផលចំណេញដោយការធ្វើដូច្នេះ ដែលពិតជាមានន័យគួរឱ្យស្អប់ខ្ពើម ចេញពីចេតនាអាក្រក់" ដែលអាម៉េរិកឆ្លៀតឱកាសប្រមូលយកផលចំណេញស្របពេលដែលគេកំពុងផ្ទុះសង្រ្គាម ។
អ្នកនាំពាក្យរូបនេះបន្តថា “ចំពោះការវិវត្តន៍នៃបញ្ហាអ៊ុយក្រែនមកដល់សព្វថ្ងៃនេះ វាមានហេតុផល និងប្រសិទ្ធភាពច្បាស់លាស់ណាស់ វាគឺពិតជាអ្វីដែល NATO ដឹកនាំដោយសហរដ្ឋអាមេរិកបានធ្វើ ដែលបានរុញច្រានជម្លោះរុស្ស៊ី-អ៊ុយក្រែន ឲ្យក្លាយទៅជាភ្លើងសង្រ្គាម។
លោកសង្កត់ធ្ងន់ថា វាជាទំនួលខុសត្រូវរបស់អាម៉េរិកសម្រាប់ដោះស្រាយបញ្ហាអ៊ុយក្រែន តែអាម៉េរិកបែជាមិនរកដំណោះស្រាយណាមួយឲ្យល្អប្រសើរ ដើម្បីបញ្ចប់សង្រ្គាមបែជាបានត្រឹមដាក់ទាន់កម្មធ្វើឲ្យសេដ្ឋកិច្ចពិភពលោកក្រឡាប់ចាក់។
លោក Zhao បន្តថា " រដ្ឋាភិបាលសហរដ្ឋអាម៉េរិកហត់នឿយនូវសមត្ថភាព និងគំនិតរបស់ខ្លួនក្នុងការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ និងបោកប្រាស់ សហគមន៍អន្តរជាតិ ហើយពេលនេះសហគមន៍អន្តរជាតិ បានឃើញកាន់តែច្បាស់ពីការដឹកនាំរបស់អាម៉េរិក៕