![](https://cdn.cc-times.com/kh.cc-times.com/media/1976/large/fn-2020-05-11-16-29-25-0.jpg?1589189372)
ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៅថ្ងៃទី១១ ឧសភានេះ បានយាងមកដល់កម្ពុជាវិញហើយ។
ព្រះអង្គទាំងទ្វេបានយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ ដើម្បីពិនិត្យព្រះរាជសុខភាពតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ។ ក្នុងអំឡុងពេលគង់ប្រថាប់នៅទីក្រុងប៉េកាំង ព្រះមហាក្សត្រខ្មែរ បានជួបសវនាការជាមួយ មេដឹកនាំចិនមួយចំនួនទៀត។