Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

ក្រសួងសេដ្ឋកិច្ច៖ការបន្ថយពន្ធលើ«ប្រេងសាំង»មិនទាន់ជាជម្រើសល្អ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ធនៈកើនឡើងជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កំពុងបង្កឱ្យអ្នកប្រើប្រាស់ ជាពិសេសអ្នកមានប្រាក់ចំណូលទាបសម្តែងការត្អូញត្អែរយ៉ាងខ្លាំង និងទាមទារឱ្យមានការកាត់បន្ថយពន្ធលើប្រេងសាំងជាដើម។ ទន្ទឹមនឹងនេះ ក្រសួងសេដ្ឋកិច្ចក៏បានអះអាងថា ការបន្ថយពន្ធលើប្រេងសាំងមិនទាន់ជាជម្រើសល្អទេ ព្រោះវាអាចប៉ះពាល់ដល់ថវិកាជាតិទាំងមូលដែលប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាផ្សេងៗទៀតដូចជា ការជួយឧបត្ថម្ភជនក្រីក្រ និងបញ្ហាកូវីដជាដើម។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងពិធីបើកជាផ្លូវការ សប្តាហ៍គាំពារសង្គម លើកទី១ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានមានប្រសាសន៍ថា ការឡើងថ្លៃប្រេងសាំងគឺជានិន្នាការឬសភាពការណ៍រួមរបស់ពិភពលោកដែលរងផលប៉ះពាល់ពីបញ្ហានេះ។ លោកពន្យល់ថា ការបញ្ចុះពន្ធលើផលិតផលណាមួយគឺបានធ្វើឱ្យប្រភពចំណូលថវិកាជាតិធ្លាក់ចុះ ព្រោះការយកពន្ធគឺជាប្រភពមួយយ៉ាងធំដែលជួយទ្រទ្រង់ក្នុងចំណូលថវិកាជាតិ។

លោកបន្ថែមថា ចំពោះបញ្ហានេះ រដ្ឋបានកំណត់ទំហំពន្ធមួយយ៉ាងច្បាស់លាស់ និងដាក់តម្លៃជាមូលដ្ឋានមួយ ដើម្បីបញ្ជាក់ថា ទោះបីជាប្រេងសាំងឡើងថ្លៃ ឬចុះថ្លៃប៉ុណ្ណាក៏ដោយ ក៏ទំហំពន្ធនៅតែរក្សាតម្លៃដដែល។ មួយវិញទៀត ក្រសួងពាណិជ្ជកម្មក៏បានតាមដានតាមយកចិត្តទុកដាក់ចំពោះការលក់រាយប្រេងសាំងនៅតាមស្ថានីយ៍នីមួយៗជារៀងរាល់ខែ ដើម្បីជៀសវាងការកេងចំណេញដោយសារការឡើងចុះតម្លៃប្រេងសាំងនេះ។

លោកបានអះអាងថា ដូចនេះ បើសិនជាមានការបន្ថយពន្ធដារ វានឹងធ្វើឱ្យបាត់បង់ចំណូល សេដ្ឋកិច្ចជាតិធ្លាក់ចុះ ហើយប៉ះពាល់ដល់ចំណូលថវិកាជាតិទាំងមូលដែលប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាផ្សេងៗទៀតដូចជា ការជួយឧបត្ថម្ភជនក្រីក្រ ថវិកាសម្រាប់ដោះស្រាយបញ្ហាកូវីដ និងបញ្ហាផ្សេងៗទៀត។

លោកបញ្ជាក់ ដូចនេះ ការដោះស្រាយត្រូវមានកម្រិតមួយសម្រាប់អ្នករកស៊ីដែលប្រើប្រាស់សាំងជាមូលដ្ឋានដូចជា អ្នករត់ម៉ូតូឌុប អ្នកដឹកជញ្ជូន និងផ្សេងៗទៀត ដែលរងផលរងប៉ះពាល់ដោយការឡើងថ្លៃប្រេងសាំង ប៉ុន្តែមិនមែនជាការបញ្ចុះពន្ធលើប្រេងសាំងទេ គឺអាចមានជម្រើសផ្សេងទៀត ព្រោះការបញ្ចុះពន្ធគឺប៉ះពាល់ខ្លាំងដល់ចំណូលនិងចំណាយជាតិ។

គួរបញ្ជាក់ថា តម្លៃប្រេងសាំងលក់រាយនៅកម្ពុជាបានកើន ២០០ រៀល ក្នុង ១ លីត្រ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសាំងធម្មតាត្រូវលក់តម្លៃ៤,៧០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,៤៥០រៀល ក្នុង១លីត្រ ខណៈតម្លៃប្រេងសាំងស៊ុបពែរតម្លៃ៥,២៥០រៀល៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង