
ហុងកុង៖ យោងតាម "Hong Kong Economic Times" បានផ្សាយថា រលកទី ៥ នៃជំងឺកូវីដ-១៩បានធ្វើឪ្យចំនួនកុមារឆ្លងមានស្ថានភាពជំងឺធ្ងន់ធ្ងរកើនឡើង ជាបន្តបន្ទាប់នៅទីក្រុងហុងកុង។ យោងតាមព័ត៌មាន ក្មេងស្រីអាយុ ៣ ឆ្នាំ ម្នាក់ដែលត្រូវរកឃើញឆ្លងជំងឺកូវីដ-១៩ បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យនាថ្ងៃទី ១៥ ករណីរនេះបានក្លាយជាមនុស្សក្មេងជាងគេនៅហុងកុង ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ កុមារីក៏ជាមនុស្ស ទី១៣ ដែលស្លាប់ក្នុងរលកថ្មីនេះ។
យោងតាមការកំណត់ត្រា កុមារីអាយុ ៣ ឆ្នាំម្នាក់នេះនៅថ្ងៃទី ១២ បានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៃ មន្ទីរពេទ្យ Prince of Wales និង មន្ទីរពេទ្យ Union ទទួលការព្យាបាល បន្ទាប់មកនាងត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកុមារ ដោយសារតែស្ថានភាពជំងឺកាន់តែអាក្រក់ កុមារីអាយុ ៣ ឆ្នាំម្នាក់នេះក៏បានទទួលមរណភាព។
ចាប់តាំងពីការផ្ទុះឡើងនៅជំងឺកូវីដ-១៩ក្នុងទីក្រុងហុងកុង មានមនុស្សចំនួន ២២៦ នាក់បានស្លាប់៕