Cctimesw1140xh150cm copy

USAID ប្តេជ្ញាបន្តឧបត្ថម្ភកម្មវិធីកំចាត់ជំងឺរបេងនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន​ ​សម្ផស្ស
/

ភ្នំពេញ៖ ទីភ្នាក់ងារជំនួយអាមេរិក USAID លេីកឡេីងថា​កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដែលមានបន្ទុកជំងឺរបេងខ្ពស់ជាងគេ។ USAID ប្តេជ្ញាបន្តការជួយឧបត្ថមគាំទ្រកម្ពុជា ដើម្បីកាត់បន្ថយបន្ទុកជំងឺរបេង តាមរយៈការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការព្យាបាល និងការធ្វើរោគវិនិច្ឆ័យប្រកបដោយគុណភាពខ្ពស់។

ជំងឺរបេង នៅតែជាជំងឺឆ្លងដ៏កាចសាហាវមួយនៅក្នុងពិភពលោក ហើយប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដែលមានបន្ទុកជំងឺរបេងខ្ពស់ជាងគេ ខណៈដែលអត្រាមរណៈនិងអត្រាឆ្លង នៃជំងឺរបេងបានថយចុះជាលំដាប់ក្នុងទសវត្សរ៍ចុងក្រោយនេះ ក៏ប៉ុន្តែ ករណីជំងឺរបេងជាច្រើននៅតែមិនទាន់បានរកឃើញនិងធ្វើរោគវិនិច្ឆ័យ ដែលនៅបន្តការចម្លងនៅក្នុងសហគមន៍។

លោកស្រីនាយិកា បានចូលរួមពិធីប្រគល់ម៉ាស៊ីនធ្វើរោគវិនិច្ឆ័យ ទ្រូណាត (Truenat) ដល់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។ ម៉ាស៊ីនទាំងនេះ នឹងគាំទ្រដល់កម្មវិធីជាតិកំចាត់រោគរបេង ក្នុងកិច្ចប្រឹងប្រែងស្វែងរកជំងឺរបេងនៅតាមមណ្ឌលសុខភាព និងក្នុងសហគមន៍។

ម៉ាស៊ីន ទ្រូណាត (Truenat) នឹងជួយស្វែងរក និងកំណត់អត្តសញ្ញាណជំងឺរបេងដែលស៊ាំនឹងថ្នាំជាច្រើនប្រភេទក្នុងប្រទេសកម្ពុជា និងធ្វើរោគរវិនិច្ឆ័យរោគរបេងបានលឿន និងត្រឹមត្រូវខ្ពស់ ដើម្បីឱ្យអ្នកជំងឺអាចចាប់ផ្តើមការព្យាបាលបានឆាប់រហ័ស។

USAID មានមោទកភាពចំពោះភាពជាដៃគូជាមួយនឹងកម្មវិធីជាតិកំចាត់រោគរបេង ហើយយើងទាំងអស់គ្នាអាចឈានទៅដល់គោលដៅលុបបំបាត់ជំងឺរបេងនៅកម្ពុជាឱ្យបានត្រឹមឆ្នាំ ២០៣០៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង