Cctimesw1140xh150cm copy

ក្រុមហ៊ុន​លី​គ​បាល់ទាត់កម្ពុជាប្រកាស​និមិត្តសញ្ញា​LOGO សម្រាប់Cambodian Premier League

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា នៅថ្ងៃទី ១០ កុម្ភៈ បានប្រកាស​និមិត្តសញ្ញា​ឡូហ្គោ​ថ្មី (LOGO) សម្រាប់​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា ឬ Cambodian Premier League (CPL) និង​ក្របខណ្ឌ​លី​គ​លំដាប់​ទី​២ ឬ Cambodian League 2 ជា​ផ្លូវការ។ក្រោម​វត្តមាន​នាយក​ប្រតិបត្តិ​លោក Satoshi Saito និង​មានការ​ចូលរួម​ពី​សមាជិក​លី​គ​កំពូល​ទាំង ៨​ក្លិប​ផងដែរ។​

​និមិត្តសញ្ញា​ឡូហ្គោ​ថ្មី (LOGO) ថ្មីនេះ មានមាន​ពណ៌​ខ្មៅ ពណ៌​ក្រហម និង​ពណ៌​បៃតង ដោយពណ៌​ខ្មៅ គឺ​តំណាង​ឲ្យ​សាជីវកម្ម និង ​ការយល់ឃើញនៃ​គំនិត​ច្នៃប្រឌិត​ថ្មីៗ ពណ៌​ក្រហម នៃ​លី​គ​កំពូល ឬ​លី​គ​ទី​១ ត្រូវបាន​បំផុសគំនិត​ដោយ​ទង់ជាតិ​កម្ពុជា ហើយក៏​ជាស​ញ្ញា​នៃ​ព្រះអាទិត្យ​រះ និង​ ការតាំង​ចិត្ត ខណៈ​ពណ៌​បៃតង នៃ​លី​គ​ទី​២ តំណាង​ឲ្យ​យុវជន ការ​ដុះ​ពន្លក​នៃ​ដើមឈើ និង​អ្វីៗ​ដែល​ចាប់ផ្តើម​ថ្មី​។​ នេះបើយោងតាមលោក Satoshi Saito។

គួរបញ្ជាក់ថា លីគកំពូលកម្ពុជា ត្រូវបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក្លិបចំនួន៨ មកពីលីគទី១ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការសម្ពោធ។ CPL និងក្រុមក្លឹបនឹងធ្វើការរួមគ្នាដើម្បីនាំមកនូវការផ្លាស់ប្តូរដល់វិស័យបាល់ទាត់អាជីពនៅកម្ពុជា ដោយសង្ឃឹមថារូបថតមួយចំនួននៅទីនេះនឹងផ្តល់ឱ្យអ្នកនូវការយល់ដឹងអំពីអ្វីដែលត្រូវរំពឹងពី CPL ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង