Cctimesw1140xh150cm copy

លោកជំទាវ ឱ វណ្ឌឌីនអំពាវនាវឱ្យពលរដ្ឋការពារកុំឱ្យ«អូមីក្រុង»ឆ្លងហួសបន្ទាត់ក្រហម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល

ភ្នំពេញ៖លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញសារអំពាវនាវទទួចឱ្យប្រជាពលរដ្ឋកម្ពុជា បន្តប្រុងប្រយ័ត្នចូលរួមទប់ស្កាត់ឱ្យបានទាន់ពេលវេលា ដើម្បីការពារការឆ្លងកូវីដបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងក្នុងសហគមន៍។ការអំពាវនាវនេះ ធ្វើឡើងខណៈពេលបច្ចុប្បន្នកូវីដបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងបានឆ្លងចូលសហគមន៍កម្ពុជាកាន់តែច្រើនឡើង។

លោកជំទាវ ឱ វណ្ណឌីន បានសម្តេចក្តីបារម្ភពីជំងឺនេះ ដោយសារបច្ចុប្បន្នសភាពចំនួនឆ្លងបានជាង៣ខ្ទង់ជារៀងរាល់ថ្ងៃគួរឱ្យបារម្ភខ្លួន។លោកជំទាវបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចេះត្រៀមខ្លួនជាស្រេច ចូលរួមទប់ស្កាត់គ្រប់ពេលធ្វើយ៉ាងណាកុំបណ្តោយឱ្យមេរោគនេះឆ្លងរាលដាលពេលក្នុងសហគមន៍ និង កុំឱ្យហួសខ្សែបន្ទាត់ក្រហម។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៨ កុម្ភៈនេះ បានស្នើសុំឱ្យពលរដ្ឋកាត់បន្ថយការជួបជុំ ផឹកស៊ី កំសាន្តសប្បាយ ដើម្បីទប់កុំឱ្យរាលដាលទៅតាមខេត្តផ្សេងទៀត។បើតាមសម្តេច ហ៊ុន សែន សុំឱ្យពលរដ្ឋកុំមើលស្រាលចំពោះជំងឺនេះ បើទោះអូមីក្រុងជំងឺស្រាល តែប្រសិនបើឆ្លងចូលច្រើនក្នុងសហគមន៍វានឹងបង្កជាភាពមហន្តរាយដល់សង្គមជាតិទាំងមូល។

ចំណែកនៅក្នុងរាជធានីភ្នំពេញវិញ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១០ កុម្ភៈ បានចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋកុំឱ្យមានការធ្វេសប្រហែស ចំពោះ​អនុវត្តវិធានការសុខាភិបាល ខណៈទីតាំងដែលប្រមូលផ្តុំមនុស្សច្រើនដូចជា កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗ ដែលមានមនុស្សច្រើន ត្រូវរៀបចំកៅអីអង្គុយមានគម្លាតមិនឲ្យលើសពី០៧នាក់ក្នុងមួយតុ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង