Yearendyearend1140x150
Img 0571

ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ការចចារបែបការទូតអាចនិងបន្ធូបន្ថយវិបត្តិអ៊ុយក្រែនរុស្សី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Emmanuel Macron បានដឹកនាំកិច្ចខិតខំប្រឹងប្រែងការទូតក្នុងសប្តាហ៍នេះ ដើម្បីបំបាត់ភាពតានតឹងជាមួយរុស្ស៊ីជុំវិញអ៊ុយក្រែន

ទីក្រុងមូស្គូ៖ឯកអគ្គរដ្ឋទូតដែលជាតំណាងអចិន្ត្រៃយ៍នៃសហព័ន្ធរុស្ស៊ីប្រចាំនៅសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល ជឿជាក់ថាការចរចារបែបការទូតអាចជួយបន្ធូ បន្ថយវិបត្តិលើអ៊ុយក្រែន។កាលពីថ្មីៗនេះភាពតាតឹងរវាងរុស្សី អ៊ុយក្រែនពុំទាន់បានធូរស្បើយនៅឡើងទេ បើទោះបីជាមានការចរចារគ្នាបែបកាទូតពីមុនមកក្តី។

លោកឯកអគ្គរដ្ឋទូតដែលជាតំណាងអចិន្ត្រៃយ៍នៃសហព័ន្ធរុស្ស៊ីប្រចាំនៅសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែលគឺលោក Vladimir Chizhov បាននិយាយថា ទីក្រុងមូស្គូមិនមានចេតនាឈ្លានពាននរណាម្នាក់ឡើយ ប៉ុន្តែបានព្រមានថាប្រសិនបើ អាម៉េរិកនៅនិង ណាតូ នៅតែមិនទទួសំណើររបស់រុស្សី នោះរុស្សីនិងធ្វើតាមស្ថានការជាក់ស្តែង។

យ៉ាងណាមិញ រុស្ស៊ីបានបដិសេធម្តងហើយម្តងទៀតនូវគម្រោងការឈ្លានពានទៅកាន់អ៊ុយក្រែនដោយ រុស្សីបានដាក់ពង្រាយកងទ័ពជាង ១០០,០០០ នាក់ហើយបានប្រមូលផ្តុំនៅជិតព្រំដែនអ៊ុយក្រែន ខណៈដែលប្រទេសលោកខាងលិចមួយចំនួនរួមទាំង សហរដ្ឋអាមេរិកបានព្រមានថាការវាយប្រហាររបស់រុស្ស៊ីអាចកើតឡើងនៅពេលណាក៏បាន។

ក្នុងឆ្នាំ ២០១៤ រុស្ស៊ីបានបញ្ចូលឧបទ្វីបគ្រីមៀភាគខាងត្បូងរបស់អ៊ុយក្រែន។ ចាប់តាំងពីពេលនោះមក ជម្លោះដ៏រ៉ាំរ៉ៃនៅភាគខាងកើតអ៊ុយក្រែន។ ដោយឡែកនៅថ្ងៃព្រហស្បត្តិ៍នេះ រុស្ស៊ីគ្រោងនឹងចាប់ផ្តើមសមយុទ្ធយោធារួមគ្នារយៈពេល ១០ ថ្ងៃនៅក្នុងប្រទេសបេឡារុស្ស ដែលជាអ្នកជិតខាងភាគខាងជើងរបស់អ៊ុយក្រែន និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ីដោយ ទាហានរុស្ស៊ីប្រហែល ៣០,០០០ នាក់ត្រូវបានគេរំពឹងថានឹងចូលរួម។

អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា សមយុទ្ធរួមគ្នាគឺបែបទ្រង់ទ្រាយធំ ប៉ុន្តែលោកបានចង្អុលបង្ហាញពីធម្មជាតិនៃការគំរាមកំហែងគឺខ្ពស់ជាងពីមុន។ ទោះជាយ៉ាងណាក៏ដោយ លោក Chizhov បានប្រាប់សារព័ត៌មាន BBC ថា កងទ័ពរុស្ស៊ីដែលឈរជើងក្នុងប្រទេសបេឡារុស្សបច្ចុប្បន្ននឹងត្រឡប់ទៅមូលដ្ឋានអចិន្ត្រៃយ៍របស់ពួកគេវិញបន្ទាប់ពីសមយុទ្ធ។ យ៉ាងណាមិញអ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បាននិយាយថា សមយុទ្ធនេះគឺ "បង្ហាញពីសាច់ដុំរុស្សី ដែលមានចេតនាឌឺដងមកកាន់មហាអំណាចលោកខាងលិច" ចំពេលមានភាពតានតឹងខ្លាំងនៅក្នុងតំបន់។

គួរលឹកវិញផងដែលថា ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែមករាកន្លងទៅ រុស្ស៊ីបានជួបពិភាក្សាជាមួយសហរដ្ឋអាមេរិក អង្គការណាតូ និងអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុបរៀងៗខ្លួន។ ក្នុងអំឡុងពេលកិច្ចសន្ទនានេះ ភាគីរុស្ស៊ីបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងណាតូត្រូវតែបញ្ឈប់ការពង្រីកទៅទិសខាងកើតបន្ថែមទៀត ហើយបានចុះហត្ថលេខាលើការសន្យាជាលាយលក្ខណ៍អក្សរដើម្បីបញ្ចប់ភាពតានតឹងនេះ។ តែបណ្តាប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិកបានទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីព្រំដែនរុស្ស៊ី-អ៊ុយក្រែន ដោយសារភាពខុសគ្នារបស់ពួកគេ មិនបានធ្វើឲ្យភាគីទាំងពីរស្វែងរកដំណោះដោះស្រាយណាមួយឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង