Cctimesw1140xh150cm copy

អគារថ្មី និងសមិទ្ធផលក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ត្រូវបានសម្ពោធនៅថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្តមឯកអគ្គរាជទូត មិកាមិ នៅថ្ងៃទី ៩ ខែកុម្ភៈនេះបានចូលរួមប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារថ្មី និងសមិទ្ធផលនានានៅក្នុង PTEC ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានអញ្ជើញចូលរួមក្នុងពិធីនោះផងដែរ។

គម្រោងដែលត្រូវបានអនុវត្តដោយ JICAនេះ បានគ្របដណ្តប់លើការសាងសង់អគាររួមមានអគាររដ្ឋបាល បណ្ណាល័យ មន្ទីរពិសោធន៍វិទ្យាសាស្ត្រជាដើម។ សម្ភារៈបរិក្ខារដូចជាឧបករណ៍មន្ទីរពិសោធន៍ និងកុំព្យូទ័រក៏ត្រូវបានផ្តល់ជូនផងដែរ។ ជំនួយទាំងនេះត្រូវបានរំពឹងថានឹងផ្តល់នូវបរិយាកាសផាសុកភាព និងនិរន្តរភាពសម្រាប់គ្រូឧទ្ទេសគរុសិស្សនិងគរុនិសិ្សតនៃ PTEC ។ ក្រៅពីជំនួយនេះ ជំនួយបច្ចេកទេស និងអាហារូបករណ៍ជាច្រើនក៏ត្រូវបានផ្តល់ជូនវិទ្យាស្ថានគរុកោសល្យផងដែរ។

ឯកអគ្គរាជទូតមិកាមិ បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងសម្រាប់គម្រោងនេះ ហើយបានសម្តែងក្តីសង្ឃឹមថា PTEC រួមជាមួយនឹង BTEC នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយសិស្សបឋមសិក្សា និងមធ្យមសិក្សាបានរៀនសូត្រ និងរៀបចំអនាគតសម្រាប់ខ្លួនពួកគេ ក៏ដូចជាអនាគតនៃប្រទេសកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង