Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

សម្តេច ហ៊ុន សែន សុំឱ្យបន្ថយការ«ជួបជុំ ផឹកស៊ី»ខណៈកូវីដផ្តើមកើនឡើងវិញនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។រូបភាព FB

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៨ កុម្ភៈនេះ បានស្នើសុំឱ្យពលរដ្ឋកាត់បន្ថយការជួបជុំ ផឹកស៊ី កំសាន្តសប្បាយ ដើម្បីទប់កុំឱ្យរាលដាលទៅតាមខេត្តផ្សេងទៀត។នេះបើយោងតាមសារពិសេសសម្ដេចចេញផ្សាយនៅថ្ងៃនេះ។

យោងតាមសារជាសំឡេង សម្តេច ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះការរីករាល​ដាលកូវីដ-​១៩ ជាពិសេសកូវីដបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងដែលកំពុងកើនលើស ២០០នាក់ ក្នុង១ថ្ងៃ គិតត្រឹមថ្ងៃទី ៨ កុម្ភៈ ២០២២។

បើតាមសម្តេច ហ៊ុន សែន សុំឱ្យពលរដ្ឋកុំមើលស្រាលចំពោះជំងឺនេះ បើទោះអូមីក្រុងជំងឺស្រាល តែប្រសិនបើឆ្លងចូលច្រើនក្នុងសហគមន៍វានឹងបង្កជាភាពមហន្តរាយដល់សង្គមជាតិទាំងមូល។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង