
បន្ទាយមានជ័យ៖ ក្នុងឆ្នាំ២០២១ ខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំដែនថៃ ទទួលបានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ និង បានបង្កើតការងារដល់ប្រជាពលរដ្ឋបានជា១ម៉ឺនកន្លែង។នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។
«តំបន់សេដ្ឋកិច្ចពិសេសចំនួន៤»នោះមានជាអាទិ៍ តំបន់សេដ្ឋកិច្ចពិសេសអូរនាង មានរោងច្រកចំនួន៤កន្លែង ,តំបន់សេដ្ឋកិច្ចពិសេសសានកូ មានរោងច្រកចំនួន១០កន្លែង,តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភីមានរោងច្រកចំនួន១កន្លែង,សួនឧស្សាហកម្មក្រុងសិរីសោភ័ណមានរោងច្រកចំនួន៣កន្លែង និង មានរោងចក្រផ្សេងទៀត ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង សួនឧស្សាហកម្ម មានរោងចក្រចំនួន៣កន្លែង សរុបរោងចក្រទាំងអស់មានចំនួន២១រោងចក្រ។
ក្រៅពីតំបន់សេដ្ឋកិច្ចពិសេស ក៏មានសហគ្រាសធនតូច និងមធ្យម និងសិប្បកម្មមានចំនួន១.១៩៦កន្លែង ។ការធ្វើវិនិយោគលើវិស័យផ្គត់ផ្គង់ទឹកស្អាតរបស់ប្រតិបត្តិករឯកជនដែលមានអាជ្ញាបណ្ណនៅក្នុងខេត្តបន្ទាយ មានជ័យ មានចំនួន១២ក្រុមហ៊ុន និងប្រតិបត្តិករ៤កំពុងសិក្សាសមិទ្ធិលទ្ធភាព មាននៅ៤ស្រុក។ សរុបបរិមាណផលិតទឹកទូទាំងខេត្តរយៈពេលប្រាំឆ្នាំផលិតទឹកបានចំនួន ១១,៦៨៧,៨៧២ម៣ កើនឡើង ១៨.២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។កម្លាំងពលកម្មសរុបចំនួន ១៣.៩៧១នាក់ ស្រី ៧.៤០០នាក់៕