Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

ABA ដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនកាត សម្រាប់ការបើកកាតឥណពន្ធភ្លាមៗ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ជាមួយម៉ាស៊ីនកាតដំបូងគេក្នុងប្រទេសកម្ពុជាអតិថិជន ABA អាចបើកកាតឥណពន្ធ អន្ដរជាតិដោយប្រើពេលតិចជាងពីរនាទី។ធនាគារ ABA មានមោទនភាព សូមណែនាំសេវាស្វ័យធនាគារថ្មីមួយ នោះគឺម៉ាស៊ីនកាត ABA ដែលជា ផ្នែកមួយនៃបេសកកម្មរបស់យើង ក្នុងការផ្ដល់ជូននូវសេវាធនាគារប្រកបដោយបច្ចេក វិទ្យាទំនើបក្នុងប្រទេស។

ម៉ាស៊ីនកាត ABA ជាមធ្យោបាយរហ័ស និងងាយស្រួលក្នុងការបើកកាតប្លាស្ទិក ដោយប្រើម៉ាស៊ីន ស្វ័យសេវា។ ពីពេលនេះទៅ អតិថិជនដែលចង់បើកកាតអន្ដរជាតិ Visa Classic ឬ Mastercard Standard អាចស្នើពីកម្មវិធី ABA Mobile បានគ្រប់ពេលវេលា រួចអញ្ជើញទៅបើកកាតនោះនៅ ទីតាំងម៉ាស៊ីនបើកកាត ដោយចាយពេលមិនដល់ពីរនាទីឡើយ។ ដំណើរការបើកកាត គឺសាមញ្ញ ដោយអ្នកប្រើ ABA Mobile គ្រាន់តែអញ្ជើញទៅកាន់ទីតាំងម៉ាស៊ីនបើកកាត, ស្គែនកូដ QR លើអេក្រង់ជាមួយ ABA Mobile រួចរង់ចាំបន្តិច នោះអ្នកនឹងទទួលបានកាតភ្លាមៗនៅទីតាំង ផ្ទាល់។

បន្ថែមពីនេះ អតិថិជន ABA ក៏អាចស្នើបើកផ្ទាល់លើម៉ាស៊ីនកាត ABA នៅតាម បណ្ដាសាខា ឬទីតាំង 24/7 មួយចំនួនផងដែរ។ ដើម្បីស្នើបើក សូមចុចលើអេក្រង់ម៉ាស៊ីនកាត ហើយធ្វើតាម ការណែនាំដែលបង្ហាញលើអេក្រង់នោះ។ បន្ទាប់ពីជ្រើសរើសប្រភេទកាត និងគណនីភ្ជាប់រួច ម៉ាស៊ីននឹងដំណើរការចេញកាតដោយស្វ័យប្រវត្តិ ដែលប្រើពេលតិចជាងពីរនាទីឡើយ។កាតដែលទើបតែបើកថ្មីនោះ ត្រូវតែដំណើរការតាមរយៈ ABA Mobile ឬទូ ATM ABA ណាមួយ ដែលជិតអ្នក។

លោក Sanzhar Abdullayev នាយកផ្នែកកាត និងសេវាទូទាត់អេឡិកត្រូនិក ABA បានមានប្រសាសន៍ថា “យើងខ្ញុំនៅធនាគារ ABA តែងតែប្ដេជ្ញាធ្វើយ៉ាងណាឲ្យហិរញ្ញវត្ថុរបស់ អតិថិជនកាន់តែប្រសើរ និងងាយស្រួល។ ម៉ាស៊ីនបើកកាត ប្រកបដោយភាពច្នៃប្រឌិត របស់យើង ជាការបន្ថែមដ៏ប្រសើរមួយទៀតដល់សេវាស្វ័យធនាគារទំនើបរបស់ABA។ វាធ្វើឲ្យការ បើកកាតកាន់តែងាយស្រួល ហើយសម្រួលដល់បទពិសោធអតិថិជន ដោយមិនបាច់មានការ ប្រាស្រ័យទាក់ទងច្រើនជាមួយមនុស្សដែលសក្ដិសមបំផុត ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ 19 នេះ”។

លោកបានបន្ថែមទៀតថា “ចំនួនម៉ាស៊ីនបើកកាតនឹងកើនឡើងជាបន្ដបន្ទាប់ ដោយសាខា និងទីតាំងស្វ័យសេវា ABA 24/7 ជាច្រើនទៀត ត្រូវទទួលបានម៉ាស៊ីនទាំងនេះ ដើម្បីផ្ដល់ភាព ងាយស្រួលដល់អតិថិជនរបស់យើង”។

សម្រាប់ព័ត៌មានបន្ថែមអំពីម៉ាស៊ីនបើកកាត និងទីតាំងម៉ាស៊ីនបើកកាត សូមចូលទៅកាន់ទំព័រ [ម៉ាស៊ីនបើកកាត]។ប្រសិនបើអ្នកមិនទាន់មានគណនី ABA សូមបើកនៅសាខា ABA ណាមួយ ឬតាមស្មាតហ្វូនរបស់អ្នក ដោយគ្រាន់តែដោនឡូតកម្មវិធី ABA Mobile ហើយបើកគណនីរហ័ស (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ និងលេខទូរស័ព្ទ)៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង