Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកវិភាគ៖ ការផ្គត់ផ្គង់ដ៏តឹងតែងនិងនយោបាយអន្តរជាតិនាំឱ្យតម្លៃប្រេងឡើងថ្លៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ្នកវិភាគ៖ ការផ្គត់ផ្គង់ដ៏តឹងតែងនិងនយោបាយអន្តរជាតិនាំឱ្យតម្លៃប្រេងឡើងថ្លៃ ប្រភពរូប៖ រ៉យទ័រ

អន្តរជាតិ៖ អ្នកវិភាគបាននិយាយថា ភាពរាំងស្ទះនៃការកើនឡើងនៃទិន្នផលប្រេង ក៏ដូចជាភាពតានតឹងនយោបាយអន្តរជាតិ នាំឱ្យតម្លៃប្រេងឆៅកើនឡើងជាបន្តបន្ទាប់នៅឆ្នាំនេះ។ ខណៈតម្លៃប្រេងបានឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង ៧ ឆ្នាំ។

ចាប់តាំងពីដើមឆ្នាំនេះមក តម្លៃប្រេងអន្តរជាតិបានឡើងថ្លៃ ហើយការកើនឡើងក្នុងសប្តាហ៍នេះគឺកាន់តែជាក់ស្តែង។ គិតត្រឹមថ្ងៃសុក្រ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមីនាបានទូទាត់នៅ ៩២.៣១ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ដែលជាការកើនឡើងប្រចាំសប្តាហ៍ចំនួន ៦.៣ ភាគរយ។ ប្រេងឆៅប្រភេទ Brent សម្រាប់ការចែកចាយនៅខែមីនាបានបិទនៅតម្លៃ ៩៣.២៧ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន London ICE Futures Exchange ដែលជាការកើនឡើងប្រចាំសប្តាហ៍ចំនួន ៣.៥ ភាគរយ។

អ្នកវិភាគជាទូទៅជឿថា ភាពតានតឹងនៅផ្នែកផ្គត់ផ្គង់បានជំរុញតម្លៃប្រេងដំបូងកើនឡើង។ ចាប់តាំងពីសប្តាហ៍នេះមក ភ្លៀង និងព្រិលធ្លាក់ខ្លាំង ដែលនាំមកដោយព្យុះរដូវរងា បានបន្តវាយប្រហាររដ្ឋភាគកណ្តាល និងភាគខាងកើតក្នុងសហរដ្ឋអាម៉េរិក ដែលបណ្តាលឱ្យមានការកើនឡើងតម្រូវការក្នុងស្រុក។ ម្យ៉ាងវិញទៀត ទីផ្សារមានការព្រួយបារម្ភថា អាកាសធាតុអាក្រក់នឹងប៉ះពាល់ដល់ការខួងយកប្រេងនៅរដ្ឋតិចសាស់ ដែលជារដ្ឋផលិតប្រេងដ៏សំខាន់មួយនៅសហរដ្ឋអាម៉េរិកផងដែរ។

លើសពីនេះ ភាពរាំងស្ទះនៃការកើនឡើងផលិតកម្មនៃប្រទេសផលិតប្រេងសំខាន់ៗ ក៏បានរួមចំណែកយ៉ាងខ្លាំងដល់ការកើនឡើងនៃតម្លៃប្រេងផងដែរ។ សមាជិកទាំង ១៣3 របស់អង្គការ OPEC ទើបតែសម្រេចបាននូវការកើនឡើងទិន្នផលប្រចាំថ្ងៃ ៥០,០០០ បារ៉ែលក្នុងខែមករា។

អ្នកវិភាគមួយចំនួនបាននិយាយថា គម្លាតរវាងការផ្គត់ផ្គង់ប្រេងឆៅ និងតម្រូវការបានកើនឡើង ខណៈដែលសមាជិកអង្គការ OPEC មួយចំនួនបានតស៊ូ ដើម្បីសម្រេចបាននូវគោលដៅទិន្នផលប្រចាំខែបច្ចុប្បន្ន។

អ្នកវិភាគជឿថា អថេរដ៏ធំបំផុតដែលប៉ះពាល់ដល់តម្លៃប្រេង គឺថាតើរុស្ស៊ីនឹងចាត់វិធានការយោធាយ៉ាងណាប្រឆាំងនឹងអ៊ុយក្រែន និងរបៀបដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអឺរ៉ុបនឹងឆ្លើយតបចំពោះរុស្ស៊ី។ ក្នុងរយៈពេលវែង ការផលិតប្រេងឆៅនឹងធ្វើតាមតម្រូវការជាបណ្តើរៗ ដោយសារក្រុមហ៊ុនផលិតប្រេងធំៗ បានពង្រីកផលិតកម្មរបស់ពួកគេ ហើយនិន្នាការកើនឡើងនៃតម្លៃប្រេងនឹងធ្លាក់ចុះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង