Yearendyearend1140x150

រដ្ឋាភិបាលឆេកគ្រោងនឹងបន្ធូរបន្ថយវិធានការសម្រាប់ការមិនបានចាក់វ៉ាក់សាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
បុគ្គលិក​ពេទ្យ​កំពុងសង្រ្គោះអ្នក​ជំងឺ​​កូវីដ-១៩ នៅ​ក្នុង​បន្ទប់​សង្រ្គោះបន្ទាន់ (ICU) នៃ​មន្ទីរពេទ្យ Liberec ក្នុង​ទីក្រុង Liberec សាធារណរដ្ឋ​ឆេក ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ 2021។ (រូបថត៖ Reuters)


ឆេក៖ ប្រទេសឆេកនឹងឈប់ទាមទាររកសំបុត្រវ៉ាក់សាំង កូវីដ១៩ សម្រាប់ការចូលភោជនីយដ្ឋាន និងសេវាកម្ម ឬកន្លែងកម្សាន្តផ្សេងទៀតចាប់ពីសប្តាហ៍ក្រោយ ដោយបើកឱ្យពួកគេទទួលមនុស្សមិនទាន់ចាក់វ៉ាក់សាំងបាន។នេះបើយោងតាមការប្រកាសរបស់ នាយករដ្ឋមន្ត្រី Petr Fiala ។

មនុស្សប្រហែល ១០,៧ លាននាក់ ដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត កូវីដ១៩ កំពុងបារម្ភនៃកំណើរការឆ្លងរីករាលដាលមេរោគបម្លែងថ្មី អូមីក្រុង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីរំពឹងថានឹងមានការបន្ធូរបន្ថយនៃការធ្វើដំណើរចូលមកប្រទេសឆេក។

ក្រសួងសុខាភិបាល បានរាយការណ៍អំពីចំនួនកំណត់ត្រាប្រចាំថ្ងៃនៃការឆ្លងជំងឺកូវីដ១៩ មានប្រហែល ៥៧,២២៦ករណី កាលពីថ្ងៃអង្គារ (ថ្ងៃទី ១ ខែកុម្ភៈ) បូករួមទាំងការសង្ស័យថាមានការឆ្លងឡើងវិញជិត ១០,០០០ ។ កាលពីថ្ងៃពុធ ករណីបន្ថែមចំនួន ៤៣,៣០៧ ត្រូវបានរាយការណ៍ និងការឆ្លងឡើងវិញជាង ៧,០០០ករណី បន្ថែមទៀត។ ប៉ុន្តែការសម្រាកព្យាបាលនៅមន្ទីរពេទ្យមិនទាន់ហក់ឡើងនៅឡើយ ហើយស្ថិតនៅក្រោមកម្រិតកំពូលនៃរលករាតត្បាតមុនៗ។ រដ្ឋាភិបាលបានព្យាយាមបញ្ចប់វិធានការមួយចំនួន។

លោក Fiala បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធថា ចាប់ពីថ្ងៃទី ៩ ខែកុម្ភៈ អ្នកដែលបានចាក់វ៉ាក់សាំង ឬទើបបានជាសះស្បើយពី កូវី១៩ ដែលអនុញ្ញាតឲ្យចូលទៅក្នុងភោជនីយដ្ឋាន និងកន្លែងបដិសណ្ឋារកិច្ច ឬកន្លែងសេវាកម្មផ្សេងទៀតនឹងបញ្ចប់។ រដ្ឋាភិបាលក៏នឹងបញ្ចប់ការធ្វើតេស្តនៅក្នុងក្រុមហ៊ុន និងសាលារៀន ចាប់ពីថ្ងៃទី ១៨ ខែកុម្ភៈ។ តែវិធានការដែលតម្រូវឱ្យពាក់ម៉ាស់នៅក្នុងផ្ទះ និងការកំណត់ចំនួនមនុស្សនៅក្នុងព្រឹត្តិការណ៍សាធារណៈនឹងនៅតែមាន។

វិធានការនេះធ្វើតាមការបន្ធូរបន្ថយដែលបានគ្រោងទុកក្នុងប្រទេសអឺរ៉ុបផ្សេងទៀត។ ប្រទេសអូទ្រីសដែលនៅជិតខាងនឹងអនុញ្ញាតឱ្យហាង និងភោជនីយដ្ឋានបន្តបើកយូរជាងនេះ ហើយថែមទាំងបន្ធូរបន្ថយការរឹតបន្តឹងលើអ្នកដែលមិនបានទទួលថ្នាំបង្ការចាប់ពីសប្តាហ៍ក្រោយ។

គួររឹលឹកផងដែលថា កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi បាននិយាយថា ប្រទេសអ៊ីតាលីនឹងប្រកាសក្នុងពេលឆាប់ៗនេះ ពេលវេលាជាក់លាក់មួយ ដើម្បីលុបចោលការទប់ស្កាត់ កូវិដ១៩ របស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង