កម្ពុជា៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ក្នុងឱកាសឈានចូលមកដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន សម្ដេចបានចូលរួមអបអរតាមសារលិខិតជូនដល់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ក៏ដូចជាបងប្អូនជនជាតិខ្មែរសែស្រឡាយចិននៅគ្រប់ទិសទីទាំងអស់គ្នា ដែលតែងតែបានរួមរស់រំលែកសុខ និងទុក្ខជាមួយគ្នានៅក្នុងប្រទេសអស់រយៈពេលជាយូរតាំងពីបុរាណកាលមក។
ក្នុងសារលិខិតដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន សម្ដេចសូមអរគុណដល់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលបានរួបរួមសាមគ្គីបងប្អូនខ្មែរចិន ចូលរួមចំណែកថែរក្សាសុខសន្តិភាព និងកសាងប្រទេសកម្ពុជាបានរីកចំរើនទោះស្ថិតក្នុងបរិបទកូវីដក្តី។