
ភ្នំពេញ៖ គិតក្នុងរយៈពេល១ឆ្នាំពេញ នៃឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន បានកើនឡើងដល់ ១១,១៤៤,១៧៩,២០៧.២៦ ដុល្លារ ឬកើនឡើងដល់ ៣៧.២៨ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២០។ នេះបើយោងតាមស្ថិតិរបស់អគ្គនាយកគយនិងរដ្ឋករកម្ពុជានៃក្រសួងពាណិជ្ជកម្ម។
យោងតាមរបាយការណ៍ ទំហំទឹកប្រាក់ដែលកម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារចិនបានកើនឡើងដល់ជាង១,៥ពាន់លានដុល្លារ ឬ៣៩.០៣ ភាគរយ ខណៈការនាំចូលពីទីផ្សារចិនកើនឡើងដល់ជាង ៩,៦ពាន់លានដុល្លារ ឬ៣៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០៕