ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាមានកំណើនផលិតកម្មដំណាំពីជាង២៩លានតោន នៅឆ្នាំ២០២០ ដល់ជាង៣៥លានតោន នៅឆ្នាំ២០២១ ពោលគឺបានកើនឡើងជាង២០%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំកសិកម្មឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២។
យោងតាមរបាយការណ៍ ផលិតកម្មដំណាំស្រូវបានកើនឡើង១១,៦% ផលិតកម្មដំណាំសាកវប្បកម្មបានកើនឡើង១៦,៥% និងផលិតកម្មដំណាំឧស្សាហកម្មបានកើនឡើង៣៤,៥% រីឯការនាំចេញផលិតផលកសិកម្មក៏បានកើនឡើងយ៉ាងប្រសើរពី ៤,៨៧លានតោន ដល់ ៧,៩៨លានតោនគឺ ៦៤%។
តាមការប៉ាន់ស្មានទំហំទឹកប្រាក់ដែលទទួលបានពីផលិតកម្មដំណាំឆ្នាំ២០២១ មានប្រមាណ ១០ពាន់លានដុល្លារអាមេរិកដែលមានការកើនឡើងចំនួន២៤,៨២%៕


