Cctimesw1140xh150cm copy

ចិន៖អាមេរិកកេងចំណេញផ្នែកនយោបាយក្នុងស្រុក ដោយទម្លាក់កំហុសមកលើចិនពីបញ្ហាកូវីដ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ លោក​ស្រី​Hua Chunying

ចិន៖ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ លោក​ស្រី​Hua Chunying មានប្រសាសន៍ថា៖« ដោយ​សារ​គិត​តែពី​​តម្រូវ​ការ​ផ្នែក​នយោបាយ​ក្នុងស្រុករបស់​​ខ្លួន​​ អ្នក​នយោបាយ​អាមេរិក​មួយ​ចំនួន​មិន​បាន​គិត​គូរពី​​ការពិត​ ហើយ​ទម្លាក់​​ទំនួល​ខុសត្រូវ​អំពី​ជំងឺ​កូវីដ​ ១៩ ទៅលើ​​ប្រទេស​ចិន​ ចំណែក​ឯប្រទេស​ពាក់ព័ន្ធក៏​មាន​ជម្រើស​រវាង​ពាក្យ​កុហក​និង​ការពិតរួច​​ហើយ​ ។​ នេះបើតាមអ្នកនាំំពាក្យក្រសួងការបរទេសចិននៅក្រុង​ប៉េកាំង​​កាលពី​ថ្ងៃទី​ ៦ ខែ​ឧសភា​ ឆ្នាំំ ២០២០។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា អាមេរិក​កំពុង​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​ ដោយ​បាន​ទាមទារ​ឱ្យ​សម្ព័ន្ធ​មិត្ត​ឈរជាមួយ​ខ្លួន​​ជុំវិញ​បញ្ហា​ដេញដោល​ក្នុងទំនួល​​ខុសត្រូវ​នៃ​ជំងឺ​កូវីដ​ ១៩ ជា​ហេតុ​នាំ​ឱ្យ​ប្រទេស​អឺរ៉ុប​ ​ត្រូវតែ​ធ្វើ​ការ​ជ្រើស​រើស​រវាង​ចិននិង​អាមេរិក​ ។

ទាក់ទិននឹងបញ្ហានេះ លោក​ស្រី​Hua Chunying បាន​ឲ្យដឹងថា​ ជម្រើស​នេះ​មិន​មែនជា​ការ​​ជ្រើសរើស​រវាង​ចិននិង​អាមេរិក​ទេ តែ​គឺ​ជម្រើស​រវាង​ពាក្យ​កុហក​និង​ការ​ពិត​ រវាង​ការអនុត្តរឯកតោភាគីនិយម​​ និង​កិច្ចសហប្រតិបត្តិការ​ពហុភាគី​​ ។ គួរ​​​កត់​សម្គាល់​ថា ប្រទេស​ជាច្រើន​បាន​ឆ្លើយ​តប​តាម​សកម្មភាព​​ជាក់​ស្តែង​រួច​ទៅ​ហើយ​ ។

លោក​ស្រី​Hua Chunying បានបញ្ជាក់យ៉ាងដូច្នេះថា​ មេដឹកនាំ​នៃប្រទេស​អឺរ៉ុប​ជាច្រើន​បាន​បញ្ជាក់ជំហ​​នឹង​គាំទ្រ​ដល់​អង្គការ​សុខភាពពិភពលោក រីឯប្រទេសចិននឹង​​ឈរជាមួយ​អង្គការ​សហប្រជាជាតិ​ អង្គការ​សុខភាព​ពិភពលោក​និង​ប្រទេស​ស្ទើរតែទាំង​អស់​លើ​ពិភពលោក​ ដើម្បី​រួម​ចំណែក​នូវ​កិច្ច​ខិត​ខំប្រឹងប្រែង​រៀង​ៗខ្លួន​ ក្នុងការប្រយុទ្ធប្រឆំាងកូវិដ១៩៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង