Yearendyearend1140x150

ក្រុមហ៊ុន យូ-ផេ និង អ៊ីហ្គេត បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ទៅលើភាពជាដៃគូសម្រាប់សេវាកម្មទូទាត់តាមប្រព័ន្ធឌីជីថល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៌
/

ក្រុមហ៊ុន យូ-ផេ ឌីជីធល ម.ក និងក្រុមហ៊ុន អ៊ី-ហ្គេត ថេកណឡជី ឯ.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ទៅលើភាពជាដៃគូសម្រាប់សេវាកម្មទូទាត់តាមប្រព័ន្ធឌីជីថល និងទាញយកប្រយោជន៍ពីការប្រើប្រាស់ប្រព័ន្ធរួមរបស់ភាគីទាំងពីរ។ ពិធីនេះបានធ្វើឡើងនៅថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកទាំងអស់ រួមទាំងភ្ញៀវកិត្តិយសនៃក្រុមហ៊ុនទាំងពីរផងដែរ។

តាមរយៈអនុស្សរណៈនៃការយោគយល់នេះ ប្រព័ន្ធទូទាត់ប្រាក់របស់ក្រុមហ៊ុន យូ-ផេ នឹងត្រូវធ្វើ សន្ធានកម្មជាមួយកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកដ៏ធំមួយឈ្មោះ អ៊ី-ហ្គេត (E-GetS)។ កិច្ចសហការនេះនឹងនាំមកនូវអត្ថប្រយោជន៍កាន់តែអស្ចារ្យដល់អាជីវកដែលលក់ទំនិញលើកម្មវិធីទូរស័ព្ទដៃរបស់អ៊ី-ហ្គេត និងអ្នកប្រើប្រាស់ យូ-ផេ វ៉ាឡេត ផងដែរ ខណៈពេលដែលកិច្ចសហការនេះនឹងអនុញ្ញាតឱ្យមានបណ្តាញទូទាត់ប្រាក់តាមបែបអេឡិចត្រូនិកកាន់តែងាយស្រួលជាងមុន។ អាជីវករនឹងអាចទទួលការបញ្ជាទិញ និងពិនិត្យមើលស្ថានភាពដឹកជញ្ជូន នៅលើម៉ាស៊ីន POS តែមួយ ដែលនឹងអនុញ្ញាតឱ្យពួកគាត់មានពេលវេលាផ្តោតទៅលើគុណភាពអាហារនិងល្បឿននៃការផ្ដល់សេវាកម្ម។ ក្នុងពេលជាមួយគ្នានេះ អ្នកប្រើប្រាស់ក៏អាចរីករាយជាមួយការបង់ប្រាក់ដោយសុវត្ថិភាពខ្ពស់តាមរយៈទូរស័ព្ទដៃស្មាតហ្វូន រួចទទួលបានការដឹកជញ្ជូនដល់ទីតាំងរបស់ពួកគេតែម្តង។ គោលដៅចម្បងនៃកិច្ចសហការនេះ គឺចង់ឲ្យអាជីវករនិងអតិថិជនចូលរួមទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងធ្វើឲ្យបទពិសោធន៍នៃការប្រើប្រាស់សេវាកម្មដឹកជញ្ជូនអាហារកាន់តែអស្ចារ្យជាងមុន។

លោក Koh Hao Jie នាយកប្រតិបត្តិក្រុមហ៊ុន យូ-ផេ បានថ្លែងឡើងនៅក្នុងឱកាសនោះថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូយុទ្ធសាស្រ្តជាមួយ ក្រុមហ៊ុន អ៊ី-ហ្គេត ដើម្បីលើកកម្ពស់បទដ្ឋានទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងចាប់ផ្តើមយុទ្ធនាការប្រម៉ូសិនផ្សេងៗជាច្រើនទៀតរួមគ្នាចាប់ពីថ្ងៃនេះតទៅ។ យើងជឿជាក់ថា ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកគឺជាផ្នែកមួយនៃរបៀបរស់នៅថ្មីរបស់អតិថិជនយើង។ កិច្ចសហការនេះនឹងជួយដល់អាជីវកម្មខ្នាតតូចនិងមធ្យមជាច្រើន ក្នុងការអភិវឌ្ឍន៍ខ្លួន ដោយការប្រើប្រាស់ឲ្យអស់លទ្ធភាពនូវប្រព័ន្ធបច្ចេកវិទ្យាក្នុងការប្រកបអាជីវកម្ម ដែលសកម្មភាពនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ឈានទៅរកសង្គមឌីជីថលនិងសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខ»។

លោក Zhang JuHui នាយកប្រតិបត្តិផ្នែកប្រតិបត្តិការក្រុមហ៊ុន អ៊ី-ហ្គេត មានប្រសាសន៏ថា៖ “ភាពជាដៃគូសហការយុទ្ធសាស្ត្រនេះ ពិតណាស់នឹងផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់រាល់អាជីករទាំងឡាយរបស់យើងដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងការគ្រប់គ្រងការប្រមូលសាច់ប្រាក់របស់ពួកគេ ហើយយើងជឿជាក់ថា អតិថិជនរបស់យើងនឹងទទួលបាននូវបទពិសោធន៍ល្អៗនៅពេលប្រើប្រាស់។ គាត់ក៏បានបន្ថែមទៀតថា «នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ការផ្តល់ជូនពិសេសផ្សេងៗជាច្រើនទៀតនឹងកើតមានជាបន្ដបន្ទាប់»។

ក្រុមហ៊ុន អ៊ី-ហ្គេត ថេកណឡជី ឯ.ក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2018 ដើម្បីបម្រើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេវាដឹកជញ្ជូនរហ័ស។ អ្នកប្រើប្រាស់អាចធ្វើការបញ្ជាទិញអាហារ ភេសជ្ជៈ និងផលិតផល ពីរាប់ពាន់ហាង តាមរយៈទូរស័ព្ទស្មាតហ្វូន ហើយទំនិញទាំងនោះនឹងត្រូវបានដឹកជញ្ជូនមកដល់ទីតាំងផ្ទាល់តែម្ដង។
ក្រុមហ៊ុន យូ-ផេ ឌីជីធល ម.ក ចាប់ផ្តើមដំណើរការក្នុងឆ្នាំ 2019 និងទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ក្នុងស្រុក ចេញដោយធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ 2020។ រហូតមកដល់ពេលនេះ យូ-ផេ បានបង្កើតមជ្ឈដ្ឋានទូទាត់បែបអេឡិចត្រូនិក ដែលរួមមានកម្មវិធី យូ-ផេ វ៉ាឡេត «U-Pay Wallet» និងម៉ាស៊ីនដាក់/ដកប្រាក់ «យូ-ផេ KIOSK»។ អតិថិជនអាចទាញយក យូ-ផេ វ៉ាឡេត ពី App Store/ Play Store រួចចុះឈ្មោះប្រើប្រាស់ដោយឥតគិតថ្លៃ ដោយចំណាយពេល ខ្លីបំផុត។ អតិថិជនអាចដាក់ប្រាក់ចូលគណនី យូ-ផេ វ៉ាឡេត របស់ពួកគេតាមរយៈម៉ាស៊ីន យូ-ផេ KIOSK ដែលមាននៅរាជធានីភ្នំពេញនិងបណ្តាខេត្តមួយចំនួនទៀតដូចជា ខេត្តកណ្ដាល បាត់ដំបង សៀមរាប និងខេត្តព្រះសីហនុ។



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង