
.jpg?1642757150)
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើសេចក្តីសម្រេចកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវិដ១៩ ត្រូវបានបន្តអនុវត្តសម្រាប់ជុំទី៨ ដែលមានរយះពេល ៣ខែ គឺពីខែមករា រហូតដល់ខែមិនាឆ្នាំ២០២២។
យោងទៅតាមសេចក្តីសម្រេចនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុបានឲ្យ អនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម នាយកខុទ្ទកាល័យព្រមទាំងអង្គភាពពាក់ព័ន្ធក្រោមឪវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២នេះទៅ។