Cctime 6monthsfree desktop
Cc times  web banner kh (2)

«កំពង់ផែទេសចរណ៍កោះទន្សាយ»តម្លៃ៥ពាន់លានរៀលនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី១៩មករា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
កំពង់ផែទេសចរណ៍កោះទន្សាយ

កែប៖កំពង់ផែទេសចរណ៍កោះទន្សាយ ដែលមានតម្លៃ៥ពាន់លានរៀល ឬស្មើនឹងប្រមាណ ១.២លានដុល្លារ នឹងចាប់ផ្តើមសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ១៩ មករា ឆ្នាំ២០២២នេះ។ការដាក់ឱ្យដំណើរការនេះ ត្រូវបានរំពឹងថា នឹងជំរុញដល់ដំណើរការទេសចរណ៍ ជាពិសេសការធ្វើទេសចរណ៍ទ្វេភាគី រវាងកម្ពុជា និង វៀតណាម។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កែបសំបូរទៅដោយធនធានធម្មជាតិជាច្រើនដូចជា ភ្នំ កោះ និង រមណីយដ្ឋានផ្សេងៗទៀត។ដូច្នេះកំពង់ផែកោះទន្សាយ នឹងជួយជំរុញដល់វិស័យទេសចរណ៍ឱ្យទៅកម្សាន្តតាមកោះ នឹងជួយធ្វើឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ ទទួលបានចំណូល ព្រមទាំងរួមចំណែកជួយសេដ្ឋកិច្ចមូលដ្ឋាន។

បើតាមអភិបាលខេត្តកែប កំពង់ផែនេះអាចទទួលនាវា ដឹកទេសចររហូតដល់ជិត៣០០នាក់ ដែលជាចំនួនមួយយ៉ាងច្រើន ហើយវានឹងក្លាយទៅកិច្ចសហប្រតិបត្តិការការទ្វេភាគីរវាងប្រទេសកម្ពុជា និងវៀតណាម ដោយសារខេត្តកែប មានតំបន់ប្រវត្តិសាស្រ្តនៅជាប់ ខេត្តគៀនយ៉ាង នៃប្រទេសវៀតណាម។

គួរបញ្ជាក់ថា កំពង់ផែកោះទន្សាយ ត្រូវបានសាងសង់លើទីតាំងកំពង់ផែកោះទន្សាយចាស់ ស្ថិតក្នុងសង្កាត់កែប ក្រុងកែប ដោយចាប់ផ្តើមសាងសង់ក្នុងខែធ្នូ ឆ្នាំ ២០១៩ និងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ ២០២១ ដោយចំណាយថវិកាប្រមាណ ៥ ពាន់លានរៀល។ កំពង់ផែនេះសង់ចេញពីដីគោកទៅក្នុងទឹកជម្រៅ ៣០៦ ម៉ែត្រ ទទឹង ៦៨ ម៉ែត្រ និងផ្ទៃក្រឡាជិត ៥ ពាន់ម៉ែត្រការ៉េ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង