Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

កម្មករប្រមូលសំរាមជម្នះនឹងការមើលងាយពីអ្នកដ៏ទៃ ដើម្បីជីវភាពគ្រួសារ

សង្គម
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
កម្មករប្រមូលសំរាមជិតបាក់ទូក។

ភ្នំពេញ៖កម្មករប្រមូលសំរាមមួយចំនួន នៅរាជធានីភ្នពេញ បានជម្នះពុះពារក្នុងការប្រកបរបរជាអ្នកដើរប្រមូលសំរាមតាមតំបន់នានាក្នុងរាជធានីភ្នំពេញ បើទោះបីជាត្រូវប្រឈម និងបញ្ហាសុខភាព និង មេរោគផ្សេងៗ ជាពិសេសការមើលងាយពីអ្នកដ៏ទៃ។ការជម្នះនូវឧបសគ្គនេះ គឺដោយសារបញ្ហាជីវភាពគ្រួសារ និង រៀនសូត្រពុំបានជ្រៅជ្រះ។

អ្នកស្រី យួនទៀង ដែលមានអាយុ ៤៨ ឆ្នាំ មានដើមកំណើតនៅ ខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា អ្នកស្រីប្រកបរបរជាអ្នកប្រមូលសំរាមតាំងពីឆ្នាំ ២០១៣ ហើយការចាប់យកការងារជាអ្នកប្រមូលសំរាមនេះ គឺដោយសារតែកង្វះខាតគ្រួសារ និង រៀនពុំបានជ្រៅជ្រះទើបអ្នកស្រីមកប្រកបរបរនេះ។ អ្នកស្រីបន្តទៀតថា របរជាអ្នកដើរប្រមូលសំរាម គឺប្រឈមបញ្ហាជាច្រើនទីមួយ ប្រឈមជាមួយ មេរោគ និង ការមើលងាយពីសំណាក់បងប្អូនមួយចំនួនថែមទៀតផង។

តែយ៉ាងណាក្តី លោកស្រីបានចាត់ទុក របរមួយនេះជួយឲ្យគ្រួសាររបស់អ្នកស្រីមានជីវភាពធូធារជាងពីមុនច្រើន ខណៈដែលកាលពីអ្នកស្រីបម្រើការងារនៅកន្លែងចាស់អ្នកស្រីទទួលបានប្រាក់បៀរវត្តន៍ ១០០ដុល្លាជាង តែប៉ុណ្ណោះ តែក្រោយមកដោយសារតែមានការតស៊ូព្យាយាមពីការងារអ្នកស្រីអាចរកចំណូលបាន២០០ដុល្លាជាងក្នុងមួយខែ។

ដោយឡែកអ្នកស្រី រៀន ពៅ មានអាយុ ៤៩ឆ្នាំ គាត់ជាកម្មករប្រមូលសំរាមក្នុងរាជធានីភ្នំពេញ។លោកស្រីប្រកបរបនេះបានរយៈពេលយូគួរសមដែរ ក្នុងកំឡុង ការបំពេញការងារ លោកស្រីបានជួបបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធជាមួយសុខភាពតែដើម្បីកូន និង ប្តី អ្នកស្រីមានតែខាំមាត់សង្កត់ចិត្តអត់ទ្រាំបន្តទៅទៀត។លោលស្រី បានត្អូញត្អែរថាអ្នកស្រីប្រកបរបរនេះដោយសារតែកង្វះខាតគ្រួសារ និងត្រូវការលុយដើម្បីផ្គត់ផ្គង់គ្រួសារទើបអ្នកស្រីមកប្រកបរបរនេះ។

មិនខុសពីមតិរបស់កម្មករខាងលើ កម្មករប្រមូលសំរាមមួយរូបទៀត សុំមិនបញ្ចេញឈ្មោះ បានលើកឡើងដែលថា របរការងារមួយនេះ គឺប្រឈេមទៅនិងជំងឺឆ្លងជាខ្លាំងជាពិសេសនៅពេលដែលលោកទៅប្រមូលសំរាមនៅមន្ទីពេទ្យម្តងៗ។ លោកថា របរមួយនេះទោះបីជាប្រឈមខ្លាំងប៉ុណ្ណាក៏របរនេះជាឆ្នាំងបាយមួយសម្រាប់លោក និង ក្រុមគ្រួសារលោកផងដែរ។

គួររំលឹកផងដែលថា ក្រុមហ៊ុនចំនួន៣ បានចេញប្រតិបត្តិការលើការប្រមូលនិងដឹកជញ្ជូនសំរាម នៅក្នុងរាជធានីភ្នំពេញតាំងពីថ្ងៃទី១ ឧសភា ឆ្នាំ២០២១ ក្រោយពីបានសម្រេចជ្រើសរើសអស់រយៈពេល១ឆ្នាំ និង បានប្រគល់សិទ្ធិនិងកិច្ចសន្យាជាមួយសាលារាជធានីភ្នំពេញ។ក្រុមហ៊ុនទាំង៣ខាងលើរួមមាន ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group Co.,Ltd ។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា កាកសំណល់នៅទីក្រុងភ្នំពេញមានកើនឡើងកម្រិតគឺចន្លោះពី១០% ទៅ១៥% នៅក្នុងមួយឆ្នាំ។ នៅរាជធានីភ្នំពេញបច្ចុប្បន្ន សំណល់សំរាមបង្កើតឡើងចាប់ពី ២,៧០០ ដល់ ៣,០០០តោនក្នុងមួយថ្ងៃ ក្នុងនោះថង់ប្លាស្ទិកជាង ១០លានថង់ត្រូវបានប្រើប្រាស់៕    

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង