Cctime 6monthsfree desktop
Cc times  web banner kh (2)

ថៃរកឃើញសពមនុស្សម្នាក់ក្នុងគំនរអគារបាក់រលំ ខណៈអ្នកនាំពាក្យថា មិនទាន់បញ្ជាក់ថាជាខ្មែរ ឬជនជាតិណាទេត្រូវផ្ទៀងផ្ទាត់DNA

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ នាពេលថ្មីៗនេះ មានការផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកថា រកឃើញសពជនជាតិខ្មែរនៅគំនរអគារបាក់រលំក្នុងទីក្រុងបាងកក ខណៈលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាបន្តទុកចិត្ត និងជឿជាក់លើក្រសួងការងារ និងស្ថានទូតខ្មែរប្រចាំនៅថៃ លើករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ។

លោក ស៊ុន មេសា បានបញ្ជាក់ថា ម្សិលមិញនេះ មានការផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកថា រកឃើញសពជនជាតិខ្មែរ នៅបាក់រលំក្នុងទីក្រុងបាងកក។ ការពិតនៃរឿងនេះ គឺអាជ្ញាធរថៃបានរកឃើញសពម្នាក់ដែលមើលមិនស្គាល់អត្តសញ្ញាណ ហើយបានឃើញឯកសាររបស់ពលករខ្មែរនៅទីតាំងក្បែរៗគ្នានោះ ដែលមានឈ្មោះថា គិម សី ប៉ុន្តែអាជ្ញាធរថៃ មិនទាន់បញ្ជាក់ថាជាជនជាតិថៃ ភូមា ឬខ្មែរនៅឡើយទេ ដោយអាជ្ញាធរថៃត្រូវការពិនិត្យ និងផ្ទៀងផ្ទាត់ DNA ទើបអាចបញ្ជាក់បាន។ 

ក្រសួងការងារ បាននិងកំពុងតាមដាន និងយកចិត្តទុកដាក់ ព្រមទាំងសម្របសម្រួលជាប្រចាំតាមការចាំបាច់ក្នុងជួយសម្រួលបងប្អូនសាច់ញាតិពលករទាំងការធ្វើដំណើរ និងសម្រួលឯកសារជាដើម។ រឿងគ្រោះរញ្ជួយដីនេះ ជាការរឿងគ្រោះធម្មជាតិ គួរឱ្យសង្វែកណាស់ទាំងខ្មែរ ថៃ និងភូមា។ ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាបន្តទុកចិត្ត និងជឿជាក់លើក្រសួងការងារ និងស្ថានទូតខ្មែរប្រចាំនៅថៃលើករណីនេះ។ មន្ត្រីក្រសួង កំពុងយកចិត្តទុកដាក់ណាស់ មិនទុកប្រជាជនចោលដោយមិនទទួលខុសត្រូវឡើយ។

គួរបញ្ជាក់ថា ករណីគ្រោះរញ្ជួយដី នៅប្រទេសថៃ ដែលបានកើតឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានបណ្ដាលឲ្យពលករខ្មែរចំនួន ២ស្លាប់ និងម្នាក់ ១រងរបួល៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង