Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាទទួលចំណូលជាង១.៦លានដុល្លារពីអាជីវកម្មរ៉ែមាសនៅតំបន់អូខ្វាវ ខេត្តមណ្ឌលគីរី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ

ភ្នំពេញ៖ គិតចាប់ពីពេលចាប់ផ្តើមបើកឱ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន Renaissance Minerals នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ចុងឆ្នាំ២០២១នេះ គម្រោងអាជីវកម្មរ៉ែមាស ខ្នាតអន្តរជាតិ នៅ តំបន់ អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី បានផ្តល់ចំណូលមិនមែនសារពើពន្ធ តាមរយៈការបង់សួយសាររបស់ក្រុមហ៊ុន ចូលក្នុងថវិកាជាតិចំនួន សរុបចំនួន ១ ៦៧៧ ០៦៣,៣៨ ដុល្លារ។ នេះបើតាមលោក អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ។

លោក អ៊ឹង ឌីប៊ូឡា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា គិតមកដល់ពេលនេះ ដំណើរការចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន Renaissance Mineral (Cambodia) Co.,Ltd. វិវឌ្ឍទៅមុខយ៉ាងរលូន តាមផែនការផលិតកម្មរបស់ក្រុមហ៊ុន ។ ផលិតផលដុំមាសដែលចម្រាញ់បាន ពីការដ្ឋានអាជីវកម្មរ៉ែមាសអូរខ្វាវ បានយកទៅបន្សុទ្ធបន្ថែមនៅរោងចក្របន្សុទ្ធមាសដែលមានទីតាំងនៅប្រទេសអូស្រ្តាលី ដើម្បីផលិតបានជាមាសទឹក៩៩%។

បើតាមលោក អ៊ឹង ឌីប៊ូឡា បានបញ្ជាក់ថា ហាងឆេងមាសនៅទីផ្សារអន្តរជាតិ ប្រែប្រួលជាប្រចាំថ្ងៃ ដូចនេះការកំណត់សួយសារ លើតម្លៃលក់ ផលិតផលមាស ត្រូវអនុវត្តតាមអាត្រា៣%នៃតម្លៃលក់ និងគិតតាមអាត្រាហាងមាសនៅថ្ងៃ ដែលផលិតផលមាស ត្រូវបានលក់។ ជាក់ស្តែង យោងតាមគេហទំព័រ Goldprice នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ ហាងឆេងមាស ៥៨ ៦៣៧ដុល្លារអាមេរិក/គីឡូក្រាមមាស។

ជាមួយគ្នានេះ លោក អ៊ឹង ឌីប៊ូឡា ក៏បានឲ្យដឹងដែរថា ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណស្វែងរុករករ៉ែ លោហៈចំនួន២៦អាជ្ញាបណ្ណ ដល់ក្រុមហ៊ុនចំនួន១៦មកពីប្រទេសចិន អូស្ត្រាលី កាណាដា និងកម្ពុជា បានចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង