
ហ្សាកាតា៖ ត្រីរាប់ពាន់ក្បាលបានងាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅក្នុងបឹង ម៉ានីនហ្សូ (Maninjau) ភាគខាងលិចកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ី ដោយសារការប្រែប្រួលអាកាសធាតុ និងសកម្មភាពមនុស្ស ក្នុងការរួមចំណែកដល់បញ្ហាដែលមានអាយុកាលរាប់ទសវត្សរ៍។
អាជ្ញាធរបាននិយាយថា កាលពីខែធ្នូ ត្រីជាង ១,៧០០ តោនត្រូវបានគេរកឃើញងាប់នៅក្នុងបឹងដែលមានចម្ងាយប្រហែល ១១៥ គីឡូម៉ែត្រ ភាគខាងលិចពីទីរួមខេត្ត ស៊ូម៉ាត្រា។
លោក Handria Asmi អនុប្រធានស្រុក Tanjung Raya បាននិយាយថា ការប្រែប្រួលអាកាសធាតុអាចជាមូលហេតុមួយនៃការស្លាប់ត្រីយ៉ាងច្រើន។ ចាប់ពីខែវិច្ឆិកា ដល់ខែកុម្ភៈ តំបន់នេះតែងតែជួបប្រទះនូវអាកាសធាតុអាក្រក់ ពោលគឺខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យមានការរអិលបាក់ដីម្តងម្កាល និងត្រីជាច្រើនបានងាប់។
លោក Asmi បាននិយាយទៀតថា ការស្រាវជ្រាវថ្មីៗដែលធ្វើឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រឥណ្ឌូនេស៊ីបង្ហាញថា អាកាសធាតុប្រែប្រួល អាចមិនមែនជាហេតុផលចម្បងសម្រាប់បាតុភូតនេះទេ។លោកថា សកម្មភាពមនុស្សរួមទាំងការនេសាទលើសចំណុះ និងការចិញ្ចឹមលើសចំណុះក្នុងបឹង ដែលបង្កឲ្យមានការបំពុលទឹក ក៏អាចរួមចំណែកធ្វើឲ្យត្រីងាប់ដែរ។
លោកបន្តថា អាជ្ញាធរមូលដ្ឋានបានចាត់វិធានការទប់ស្កាត់កុំឱ្យមានបញ្ហាកើតឡើងដដែលៗ រួមទាំងការដាក់បទបញ្ជាតឹងរ៉ឹងលើសកម្មភាពនេសាទក្នុងបឹង។ ប្រសិនបើមិនមានវិធានការជាក់ស្តែងភ្លាមៗ ដើម្បីដោះស្រាយបញ្ហានេះនឹងបន្ត និងបង្កការខូចខាតដល់បរិស្ថាន។
ត្រីងាប់ដ៏សំបើមបានក្លាយជាបញ្ហាកើតឡើងដដែលៗនៅក្នុងបឹងម៉ានីនហ្សូ តាំងពីជាងមួយទសវត្សរ៍មុន នៅពេលដែលមានការកើនឡើងនៃសកម្មភាពនេសាទ ជាពិសេសការចិញ្ចឹមត្រី។
ត្រីប្រហែល ២,៧០០០ ក្បាលនៅលើបឹង ខណៈដែលបទប្បញ្ញត្តិស្តង់ដារអនុញ្ញាតឱ្យមានទ្រុងប្រហែល ៧,០០០ ដែលផ្តល់ឱ្យទំហំបឹងត្រឹមតែ ៩៩.៥ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។
ការព្យាយាមរបស់អាជ្ញាធរមូលដ្ឋានក្នុងការគ្រប់គ្រងការប្រើប្រាស់វិធីសាស្រ្តនៃការចិញ្ចឹមត្រីនេះមិនទទួលបានជោគជ័យទេ ដោយសារអ្នកស្រុកជាច្រើនពឹងផ្អែកលើការនេសាទសម្រាប់ចិញ្ចឹមជីវិតរបស់ពួកគេ៕