Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤ជាប្រទេសសម្រាប់ជនបរទេសមក«ស្នាក់នៅ»ក្រោយចូលនិវត្តន៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ខ្លោងទ្វាអង្គធំ ខេត្តសៀមរាប។

អាម៉េរិក៖ ប្រទេសកម្ពុជា ត្រូវបានទស្សនាវដ្តីអាម៉េរិកដ៏ល្បីឈ្មោះ International Living បានផ្តល់ចំណាត់ថ្នាក់វាយតម្លៃថា ជាប្រទេសជាប់ចំណាត់ថ្នាក់ទី ១៤ ជាប្រទេសស័ក្តិសមសម្រាប់ការចូលនិវត្តន៍របស់ពិភពលោក ខណៈប្រទេសប៉ាណាម៉ាជាប់ចំណាត់ថ្នាក់លេខ ១។ការចុះផ្សាយនេះ ធ្វើឡើងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

ទស្សនាវដ្តី International Living របស់អាម៉េរិក បានវាយតម្លៃទៅលើប្រទេស និង តំបន់ចំនួន ២៥ ជុំវិញពិភពលោក ហើយប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលត្រូវបានជ្រើសរើសជាប្រទេសស័ក្តិសមបំផុតសម្រាប់ការចូលនិវត្តន៍។

ឆ្លងកាត់ការវាយតម្លៃ ចំណាត់ថ្នាក់ទាំង ១០ មានប្រទេសប៉ាណាម៉ា (៨៦.១ ពិន្ទុ) កូស្តារីកា (៨៥.១ ពិន្ទុ) ម៉ិកស៊ិក (៨៣.៨ ពិន្ទុ) ព័រទុយហ្គាល់ (៨៣.៣ ពិន្ទុ) អេក្វាឌ័រ (៨៣.១ ពិន្ទុ) កូឡុំប៊ី (៨១.៧ ពិន្ទុ) បារាំង (៧៨.៣ ពិន្ទុ) ម៉ាល់តា (៧៥.៧ ពិន្ទុ) អេស្ប៉ាញ (៧៥.៣ ពិន្ទុ) និង អ៊ុយរ៉ាហ្គាយ (៧៤.៦ ពិន្ទុ) ។

ប៉ាណាម៉ា បានជាចំណាត់ថ្នាក់ជើងឯក ជាប្រទេសមានសុវត្ថិភាពបំផុត ថ្លៃចំណាយការរស់នៅតម្លៃសមរម្យបំផុត និង ប្រជាជនដែលរួសរាយជាងគេ។

ចំពោះប្រទេស ឬតំបន់អាស៊ី ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ១១ មាន(៧២.៩ ពិន្ទុ)ត្រូវបានជាប់ចំណាត់ថ្នាក់ទី ១ នៅអាស៊ី កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៤មាន (៧២.៣ ពិន្ទុ) ត្រូវបានជាប់ចំណាត់ថ្នាក់ទី ២ នៅអាស៊ី ម៉ាឡេស៊ី ចំណាត់ថ្នាក់ទី ១៥ (៧២ ពិន្ទុ) ត្រូវបានជាប់ចំណាត់ថ្នាក់ទី ៣ នៅអាស៊ី។

ការវាយតម្លៃផ្តល់ចំណាត់ថ្នាក់របស់ទស្សនាវដ្តីអាម៉េរិកនេះ ផ្តល់សំខាន់លើកត្តាជាច្រើនមានជាអាទិ៍ ថ្លៃចំណាយនៃការរស់នៅ លំនៅដ្ឋាន ភាពងាយស្រួលនៃការស្នើសុំទិដ្ឋាការ កម្រិតនៃការអភិវឌ្ឍន៍ សេវាសុខាភិបាល លក្ខខណ្ឌអាកាសធាតុ សិទ្ធិពិសេស រួមទាំងអភិបាលកិច្ចល្អ និង ប្រមូលទិន្នន័យប្រជាជនរស់នៅជាក់ស្តែងនៅទីនោះសម្រាប់ជាទិន្នន័យសិក្សា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង