Cctimesw1140xh150cm copy

ម្ចាស់សណ្ឋាគារមួយចំនួនស្ទាក់ស្ទើរបើកសណ្ឋាគារឡើងវិញ ដោយបារម្ភខ្លាចបិទទ្វារម្តងទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបតំណាង

ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកវិស័យទេសចរណ៍ឡើងវិញ ម្ចាស់សណ្ឋាគារមួយចំនួននៅតែស្ទាក់ស្ទើរក្នុងការចំណាយថវិកាជួសជុលសណ្ឋាគាររបស់ខ្លួនឡើងវិញ ព្រោះខ្លាចបិទទ្វារម្តងទៀត ដោយសារជំងឺកូវីដ១៩ មិនទាន់រលត់នៅឡើយ ជាពិសេសដោយសារមានការខាតបង់យូរ។ ការខាតបង់ប្រាក់ចំណូលក្នុងអំឡុងពេលជំងឺរាតត្បាតបានជំរុញឱ្យពួកគេភ័យខ្លាចក្នុងការស្នើសុំប្រាក់កម្ចីពីធនាគារដែលពួកគេភ័យខ្លាចមិនអាចសងបាន។

បើទោះជាមានវិស័យទេសចរណ៍ក្នុងស្រុកឡើងវិញបន្ទាប់ពីការសម្របខ្លួនរបស់ប្រជាជនក្នុងតំបន់ទៅនឹងជំងឺរាតត្បាត និងការប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាព ក៏ដូចជាការបើកផ្លូវមួយចំនួនរបស់រដ្ឋាភិបាល និងការថែទាំផ្សេងៗទៀតក៏ដោយ ក៏ម្ចាស់សណ្ឋាគារ និងរមណីយដ្ឋានជឿជាក់ថា រង់ចាំភ្ញៀវបរទេសអាចនឹងមានភាពល្អប្រសើរឬ យ៉ាងហោចណាស់មានភ្ញៀវបរទេស ៧០% ចេញចូលក្នុងប្រទេស បើធៀបទៅនឹងឆ្នាំ២០១៩។ 

លោក Christian de Boer ជានាយកគ្រប់គ្រងសណ្ឋាគារ Jaya House River Park បានថ្លែង ជាការប្រសើរណាស់ ដែលប្រទេសកម្ពុជាបានបើកព្រំដែនរបស់ខ្លួនឡើងវិញ ហើយលោកសង្ឃឹមថានឹងមានការកើនឡើងយ៉ាងខ្លាំងនៃការមកដល់របស់ភ្ញៀវទេសចរណ៍ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ឬខែនាពេលខាងមុខ។ 

ជាមួយគ្នានេះដែរ ក្តីបារម្ភរបស់លោកChristian de Boer សម្រាប់ពេលអនាគតគឺការកើនឡើងថ្មីនៃករណីជំងឺកូវីដនៅក្នុងផ្នែកផ្សេងទៀតនៃពិភពលោក និងការពិតដែលថានឹងនាំឱ្យចំនួនអ្នកមកដល់ប្រទេសកម្ពុជាមានការថយចុះ។ ដូច្នេះ ម្ចាស់សណ្ឋាគារត្រូវត្រៀម តើអនាគតនឹងមានអ្វីកើតឡើង ហើយតើវានឹងដំណើរការយ៉ាងណា។

ចំណែក លោក អាំង សុគន្ធ ម្ចាស់Resortមួយកន្លែងឈ្មោះ Angkor Rural Boutique Resort បានគិតថាមិនត្រូវអង្គុយរងចាំនោះទេ ដូចដែលសម្តេចនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ចឹង យើងត្រូវរៀនរស់ជាមួយ កូវីដ តែអ្វីដែលសំខានតើប្រជាជនចេះសម្របខ្លួនដើម្បីរស់នៅជាមួយជំងឺដ៏សាហាវនេះឬទេ?”

លោក អាំង សុគន្ធ បន្តថា ជាក់ស្តែងអ្វីដែលជំរុញលោកមិនទាន់ឱ្យបើកដំណើរការសណ្ឋាគាររគឺ អតិថិជនរបស់មិនទាន់សម្របខ្លូនបាននៅឡើយទេ ពួកគាតមិនទាន់មានជីវិតមួយដូចកាលពីសម័យមុននោះទេ សម្រាប់ប្រជាជនខ្មែរមួយចំនួនគឺចេះសម្របខ្លួនដើម្បីរស់នៅជាមួយជំងឺដ៏សាហាវនេះហើយ តែសម្រាប់ភ្ញៀវបរទេសវិញគេមិនទាន់ហ៊ានសម្របខ្លួនជាមួយប្រទេសកម្ពុជាំនៅឡើយទេ ដូច្នេះភ្ញៀវគោលដៅរបស់សណ្ឋាគារលោកនៅមានកម្រិតនៅឡើយ។ 

ចំពោះលោក អាំង សុគន្ធ គិតថានឹងនៅមានផលប៉ះពាល់ព្រោះប្រជាជននៅមានអារម្មណ៍ភ័យខ្លាចនៅឡើង។ ទីមួយភ័យខ្លាចរវាងបុគ្កលិកបម្រើសេវានឹងអតិថិជន ទី២ សូម្បីតែបុគ្គលិករវាងបុគ្គលិកក៏នៅមានការភ័យខ្លាចផងដែរ សម្រាប់លោកលុះត្រាតែមានសង្ឃឹម៧០%ឡើងលើទើបលោកហ៊ានបើកដំណើរការឡើងវិញ៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង