Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

អ្នកជំនាញ៖ សេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងអាចរងផលប៉ះពាល់ក្រោយអូមីក្រុងឆ្លងចូលសហគមន៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
អាជីវករលក់ដូរទ្រង់ទ្រាយតូច

ភ្នំពេញ៖ មេរោគបំប្លែងថ្មីប្រភេទអូមីក្រុងកំពុងវាយលុកចូលក្នុងសហគមន៍កម្ពុជាជាថ្មី ហើយការឆ្លងចូលក្នុងសហគមន៍នេះត្រូវបានអ្នកជំនាញមើលឃើញថា បុគ្គលិក ឬកម្មករ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមមានអ្នកលក់ដូរ កម្មករលីសែង អ្នករត់ម៉ូតូឌុបជាដើម អាចនឹងរងផលប៉ះពាល់។

លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានសង្គមសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិតសភាកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ការឆ្លងមេរោគកូវីដ-១៩ចូលក្នុងសហគមន៍កម្ពុជាមិនមែនជារឿងថ្មីទេ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់មានបទពិសោធន៍ក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈកន្លងទៅថ្មីៗនេះដែរ។

លោកស្រីបណ្ឌិតបន្តថា យោងតាមបទពិសោធន៍នេះ កម្ពុជាមិនមានអ្វីដែលគួរឱ្យភ័យខ្លាចទេ ហើយពាក្យថាភ័យខ្លាចនេះមិនមែនមានន័យថា មិនឱ្យមានការប្រុងប្រយ័ត្នចំពោះមេរោគកូវីដ-១៩នោះទេ ប៉ុន្តែវាឆ្លុះបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជាគឺអាចគ្រប់គ្រងស្ថានភាពនេះបានដូចពេលមុនៗ។

លោកស្រីបណ្ឌិតក៏បានបញ្ជាក់ មុខរបររបស់ប្រជាជនកម្ពុជាគឺមានតាមបែបផែនផ្សេងៗគ្នា មុខរបរខ្លះអាចធ្វើធ្វើដាច់ដោយឡែកពីគេបានហើយទទួលបានប្រាក់ចំណូលតាមធម្មតា តែមុខរបរខ្លះគឺតម្រូវឱ្យចេញក្រៅផ្ទះ ជាពិសេសគឺបុគ្គលិក ឬកម្មករ ដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នកលក់ដូរ កម្មករលីសែងជាដើមដែលអាចរងផលប៉ះពាល់ដោយវត្តមានអូមីក្រុងបានឆ្លងចូលក្នុងសហគមន៍កម្ពុជា។

ទន្ទឹមនឹងនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា ក៏បានប្រាប់ស៊ីស៊ីថាមស៍ថា បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ការឆ្លងអូមីក្រុងនៅមិនទាន់រកឃើញជាដុំកំភួននៅឡើយ ប៉ុន្តែគ្រាន់តែដឹងថាអូមីក្រុងកំពុងមានវត្តមាននៅក្នុងសហគមន៍កម្ពុជាហើយ។

លោកបណ្ឌិតបន្តថា កត្តាបានជះឥទ្ធិពលដល់ប្រជាពលរដ្ឋមួយចំនួនឱ្យមានការព្រួយបារម្ភ ហើយអាចនឹងការកាត់បន្ថយការដើរហើរ ការចំណាយជាដើម ដែលបានធ្វើឱ្យធ្លាក់ចុះកម្លាំងសេដ្ឋកិច្ច ជាពិសេសគឺផ្នែកលក់រាយ និងការប្រើប្រាស់ទូទៅផងដែរ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ១០ ម្សិលមិញ បានរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ចំនួន៣៤ករណី ដោយក្នុងនោះមាន២៤ករណីជាករណីនាំចូល និង១០ករណីជាករណីឆ្លងចេញពីសហគមន៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង