Cctimesw1140xh150cm copy

អ្នកឆ្លង«អូមីក្រុង»នៅទួលសង្កែមិនដែលមានប្រវត្តិដើរទៅក្រៅប្រទេស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី ៨ មករា ម្សិលមិញ បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩បំប្លែងថ្មី អូមីក្រុង ចំនួន០១នាក់ នៅក្នុងសហគមន៍។ការរកឃើញនេះ ធ្វើឡើងលើបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា បុរសជនជាតិខ្មែរម្នាក់នេះ មិនដែលមានប្រវត្តិចេញដើរនៅក្រៅប្រទេសនោះទេ។

លោកជំទាវ ឱ វណ្ឌឌីន បានអះអាងថា បុរសជាជនជាតិខ្មែរដែលឆ្លងកូវីដអូមីក្រុងនេះ មិនមានប្រវត្តិធ្វើដំណើរតែនៅក្នុងប្រទេសទេ ដោយគាត់ធ្លាប់បានធ្វើដំណើរទៅជាច្រើនកន្លែង ដូចជា នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និង ទៅលេងទីតាំងមួយចំនួននៅតានីទូកមាស ខេត្តកំពត។ប៉ុន្តែបុរសម្នាក់នេះ បានធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពីប្រទេសអូស្រ្តាលី មកដល់រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ហើយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ គាត់បានទៅកំដរអ្នកជំងឺ នៅមន្ទីរពេទ្យមួយ ហើយរកឃើញមានវិជ្ជមានកូវីដ១៩ អូមីក្រុងតែម្តង។

បើតាមលោកជំទាវ ឱ វណ្ឌឌីន គិតត្រឹមពេលនេះក្រសួងសុខាភិបាល បានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ចំនួន២នាក់នៅភ្នំពេញ និង ចំនួន៣នាក់ទៀតនៅខេត្តកំពត ខណៈបងប្អូនជីដូនមួយមកពីប្រទេសអូស្រ្តាលី កំពុងរង់ចាំលទ្ធផលតេស្តពីមន្ទីរពិសោធន៍។



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង