
ភ្នំពេញ៖ យោងតាមទិន្នន័យនៃក្រុមហ៊ុនស៊ីស៊ីអាយស៊ី(ខេមបូឌា)ខូអិលធីឌីបានបង្ហាញថា គិតត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១ អង្ករកម្ពុជានាំចេញទៅកាន់ប្រទេសចិនដែលឆ្លងកាត់ការត្រួតពិនិត្យពីក្រុមហ៊ុនខាងលើនេះមានចំនួន ៣០៦២២២.៧៥តោន មានកំណើន២២.៨២%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ គឺជាតួលេខដែលសម្រេចបានលើសពី៣០ម៉ឺនតោន។
សូមជម្រាបថា ស្ថានទូតចិនប្រចាំនៅកម្ពុជាបានផ្សាយថា ចំនួនអង្ករកម្ពុជានាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២១គឺជាលើកទី១ដែលមានចំនួនលើសពី៣០ម៉ឺនតោន៕