
កោះកុង៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី ៣ មករា ឆ្នាំ២០២២នេះ ព្រមានដកអភិបាលខេត្តណាដែលជំពាក់លុយ ក្រុមហ៊ុន លី ឈួងសំណង់ & អាហរ័ណនីហរ័ណ។ការព្រមាននេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបើកការដ្ឋានសាងសង់ និង លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង។
សម្តេច ហ៊ុន សែន បានប្រកាសមិនអាចទទួលយកបានឡើយចំពោះរឿងឃុបឃិតគ្នាសាងសង់មុនទើបធ្វើការទូទាត់ប្រាក់តាមក្រោយ ដោយមិនមានការដេញថ្លៃ ហើយសម្តេចបានចេញបញ្ជាឱ្យអភិបាលរាជធានីខេត្ត និង ស្ថាប័នរដ្ឋទាំងអស់ ត្រូវបញ្ឈប់គម្រោងបែបនេះជាបន្ទាន់។
ចំពោះប្រាក់ដែលជំពាក់ជាមួយក្រុមហ៊ុន លី ឈួងសំណង់ & អាហរ័ណនីហរ័ណ រដ្ឋបាលថ្នាក់ជាតិមិនចេញសង់ជំនួយនោះទេ ដោយតម្រូវឱ្យអភិបាលខេត្តត្រូវចេញសងដោយខ្លួនឯង ថវិកាដែលជំពាក់ក្រុមហ៊ុន លី ឈួង ត្រូវសងវិញក្នុងរយៈពេល២០ឆ្នាំ។