Cctime 6monthsfree desktop
Cc times  web banner kh (2)

ផលជលផលឆ្នាំ២០២១ថយចុះដោយសារកត្តាអាកាសធាតុ និងកម្ពស់ទឹកទាបធ្វើឱ្យត្រីមិនអាចពងកូន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋបាលជលផលបានឱ្យដឹងថា ផលជលផលឆ្នាំ២០២១ មានការថយចុះ៨,៥៣ភាគរយ ដែលបណ្តាលមកពីកត្តា មួយចំនួន រួមមាន បម្រែបម្រួលអាកាសធាតុ ដូចជា ខ្យល់ព្យុះ ភ្លៀង ផ្គរ ជាញឹកញយ ពិសេសកម្ពស់ទឹកទាប ដែលធ្វើឱ្យត្រីមិនអាចពងកូន បាន។ នេះគឺជាឱ្យដឹងពីឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផល។

ឯកឧត្តមបានឱ្យដឹងថា ក្នុងឆ្នាំ២០២១ បរិមាណផលនេសាទសរុបទាំង ៣ផ្នែក រួមមាន ផលនេសាទសមុទ្រ ផលនេសាទទឹកសាប និងផលវារីវប្បកម្ម សរុបទាំងអស់ចំនួន៨៥៦,៤០០ តោន ដែលថយចុះ ៨,៥៣ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ខណ:ដែលឆ្នាំមុនទទួលបាន៩៣៦,៣០០តោន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង