ភ្នំពេញ៖លោក អ៊ួន សារ៉ាត់ ស្ថាបនិកយូខេនវីនគ្រុប ដែលតែងតែចែករំលែកទាក់ទងនឹងចំណេះដឹងតាមបណ្តាញសង្គម បានឆ្លងកូវីដ-១៩ និងកំពុងដាក់នៅក្នុងបន្ទាប់សង្គ្រោះបន្ទាន់។នេះបើតាមគ្រួសាររបស់លោកគ្រូ អ៊ួន សារ៉ាត់ បានរៀបរាប់ឲ្យដឹងនៅផេកផ្លូវការនៅថ្ងៃទី ២៦ ធ្នូនេះ។
តាមរយៈឡាយផ្ទាល់នៅថ្ងៃនេះ ភរិយាលោក អ៊ួន សារ៉ាត់ បានអះអាងទាំងទឹកភ្នែកថា ប្តីរបស់អ្នកស្រីមានជំងឺប្រចាំកាយជាច្រើន ហើយបច្ចុប្បន្ននេះ ប្តីរបស់អ្នកស្រីកំពុងស្ថិតនៅក្នុងបន្ទាប់សង្គ្រោះបន្ទាន់។អ្នកស្រីថា ប្តីរបស់អ្នកស្រីមិនដែលធ្លាក់ខ្លួនឈឺធ្ងន់អ៊ីចឹងនោះទេ។ អ្នកស្រីនិងសិស្សានុស្សស្សបានបួងសួង សូមឲ្យលោក អ៊ួន សារ៉ាត់ ឆាប់ជាសះស្បើយ។