
ឧទ្យានជាតិវីរៈជ័យ៖ ការសិក្សាស្រាវជ្រាវរបស់ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ(FFI) បានផ្តិតយករូបភាពជាលើកដំបូងបង្អស់នៃសត្វឈ្លូសយក្សដែលជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតនៅប្រទេសកម្ពុជា។ រូបភាពនេះត្រូវបានថតកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅក្នុងឧទ្យានជាតិវីរៈជ័យ ដោយម៉ាស៊ីនថតរូបស្វ័យប្រវត្តិនៃការចុះសិក្សាស្រាវជ្រាវជីវៈចម្រុះរបស់ក្រសួងបរិស្ថាន និងអង្គការFFI។
ការសិក្សាស្រាវជ្រាវនេះមានគោលបំណងបង្ហាញពីអច្ឆរិយៈនៃលក្ខណៈជីវសាស្ត្ររបស់ឧទ្យានជាតិវីរៈជ័យ ហើយលទ្ធផលទាំងនេះនឹងផ្ដល់ជាទិន្នន័យសម្រាប់ផែនការគ្រប់គ្រងប្រកបដោយនិរន្តរភាពរបស់ឧទ្យានជាតិ។ បន្ថែមពីនេះទៀត ក្រុមការងាររបស់យើង(MoE-FFI) បានកត់ត្រានូវរូបភាពកូនឈ្លូសយក្សដែលជាប្រភេទសត្វដ៏កម្របំផុតជាលើដំបូងបង្អស់ក្នុងប្រភេទកម្ពុជា។ រូបភាពទាំងនេះបញ្ជាក់ឱ្យឃើញថា ឧទ្យានជាតិវីរៈជ័យជាប្រភពនៃមោទនភាពជាតិនិងត្រូវការការពារសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕
