Smart saver cctime web bannertif

«ភ្ញៀវទេសចរ»៦៧នាក់មកដល់កម្ពុជាជាលើកដំបូងតាមព្រលានយន្តហោះសៀមរាប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ អ្នកទេសចរចម្រុះជាតិសាសន៍ចំនួន៦៧នាក់ នៅថ្ងៃទី ១៧ ធ្នូនេះ បានមកដល់ប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងហោះហើរ នៃយន្តហោះរបស់ក្រុមហ៊ុន សាំងកាពួ អ៊ែរឡាញ។នេះជាលើកដំបូងហើយ ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប បាននទទួលការចុះចតនិងទទួលភ្ញៀវទេសចរ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបើកប្រទេសឡើងវិញ និងទទួលទេសចរវ៉ាក់សាំងពេញលេញ។

អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានចាត់ទុក ការមកដល់របស់អ្នកទេសចរអន្តរជាតិនេះ ជាសញ្ញាល្អមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសខេត្តសៀមរាប។ ឯកឧត្តមបន្តថា នេះជាលើកដំបូងហើយដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក៏ដូចជាខេត្តសៀមរាប បានទទួលអ្នកទេសចរលើកដំបូងបន្ទាប់ពីអាក់ខានប្រមាណជា២ឆ្នាំដោយសារវិបត្តិជំងឺកូវីដ១៩។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានឱ្យដឹងថា មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ២ បានប្រកាសចាប់ផ្តើមហោះហើរមកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២១នេះ ពោលគឺ ក្រមហ៊ុនអាកាសចរណ៍សាំងហ្គាពួអែរឡាញ ធ្វើការហោះហើរដឹកអ្នកដំណើរមកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅសិង្ហបុរីវិញជារៀងរាល់ថ្ងៃ និង ក្រុមហ៊ុនអាកាសចរណ៍ ឡាយម៉ីអែរឡាញ (Lamei Airlines) នឹងធ្វើការហោះហើរពីភ្នំពេញមកសៀមរាប និងពីសៀមរាបទៅបាងកក ពីបាងកកមកសៀមរាបវិញ ដោយឆ្លងកាត់ភ្នំពេញ ក្នុងមួយសប្តាហ៍ពីរជើង៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង