Cctime 6monthsfree desktop
Cc times  web banner kh (2)

កាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិលេខ៣កំពុងត្រូវបានប្រើប្រាស់សាកល្បង

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
កាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិលេខ៣ (រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ភ្នំពេញ៖ កាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិលេខ៣កំពុងត្រូវបានប្រើប្រាស់សាកល្បងចាប់ពីពេលនេះតទៅដើម្បីតាមដាន និងការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋបើកបរតាមដងផ្លូវ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាមសេចក្តីជូនដំណឹង កាមេរ៉ាចាប់ល្បឿនទាំង១០ទីតាំងត្រូវបានចាប់ផ្តើមដំឡើងពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់នៅ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយលើកំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ដែលមានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ក្នុងនោះពីចោមចៅ ដល់បែកគូស ជាផ្លូវ ៤គន្លង មានចំនួន ៤ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅកំពត ជាផ្លូវ២គន្លង មានចំនួន ៦ទីតាំង។

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ នឹងដាក់សម្ពោធប្រើប្រាស់ផ្លូវការ នៅខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន ហើយមានបំពាក់កាមេរ៉ាចាប់ល្បឿន ១០ទីតាំង ជាគម្រោងបច្ចេកវិទ្យាទំនើបដំបូង ដែលដាក់ឱ្យប្រើប្រាស់លើផ្លូវជាតិ និងជាយន្តការត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការខូចខាតផ្លូវសាធារណៈ ដែលនាំឱ្យខាតបង់ថវិកាជាតិ និងប៉ះពាល់ដល់អាយុជីវិតអ្នកធ្វើដំណើរ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង