ភ្នំពេញ៖ លោកជំទាវ ឱ សុខុម សមាជិកាព្រឹទ្ធសភា សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានទទួលមរណភាពនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៤:៥៥នាទីរសៀល ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោកស្តាយក្តុកក្តួល ក្រៀមក្រំជាទីបំផុតចំពោះមរណភាពនេះ សពលោកជំទាវ ឱ សុខុម តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅ គេហដ្ឋានផ្ទះលេខ១១១B ផ្លូវលេខ២ ភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។