
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានរៀបចំកម្មវិធីដាក់ឈ្មោះឱ្យ«ឆ្មាអាណាថា»មួយក្បាលដែលជាសមាជិកថ្មីរបស់ស្ថានទូត ហើយឈ្មោះដែលត្រូវបានជ្រើសរើសនឹងទទួលបានរង្វាន់ជាកាសឥតខ្សែ HUAWEI FreeBuds Pro ដ៏ស្រស់ស្អាតដែលមានតម្លៃ ១៧៩ ដុល្លារអាមេរិក។
យោងតាមស្ថានទូតចិន បានគូសបញ្ជាក់ថា អ្នកចូលរួមសូមធ្វើការខមិនឈ្មោះដែលអ្នកជ្រើសរើសនៅខាងក្រោមនេះ ឈ្មោះដែលទទួលបានការ Like ច្រើនជាងគេនឹងទទួលបានឈុតជាឧបករណ៍សម្អាតធ្មេញនិងច្រាសដុសធ្មេញអេឡិចត្រូនិចរបស់ក្រុមហ៊ុន HUAWEI ដែលមានតម្លៃ ៧៨ ដុល្លារអាមេរិក។ កម្មវិធីនេះនឹងផុតកំណត់នៅវេលាម៉ោង ២៤៖០០ថ្ងៃទី៣១ខែធ្នូ។ សូមចូលរួមឱ្យបានច្រើនកុះករក្នុងកម្មវិធីនេះ។
ស្ថានទូតបញ្ជាក់ថា "យើងនៅមានសត្វអាណាថាតូចៗជាច្រើនទៀត។ យកចិត្តទុកដាក់ និងស្រឡាញ់សត្វទាំងអស់នេះ ដើម្បីកាត់បន្ថយការបោះបង់ចោល និងជាទំនួលខុសត្រូវមួយផងដែរ ព្រោះជីវិតនីមួយៗសុទ្ធតែត្រូវទទួលបានការគោរពនិងឱ្យតម្លៃទាំងអស់"៕