Cc times web banner kh additional year end web banner2 (6)

សភាពការណ៍សេដ្ឋកិច្ចចិនល្អប្រសើរឡើងវិញ នាំមកពន្លឺសំរាប់សេដ្ឋកិច្ចពិភពលោក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំប្រទេសកម្ពុជា

ចិន៖ ចាប់ពីដើមឆ្នាំ២០២០កន្លងមក ទូទាំងប្រទេសចិនបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែលបានផ្ទុះឡើង ។ នៅប្រឈមមុខការប៉ះពាល់របស់ជំងឺកូវីដ១៩ ឯកឧត្តមប្រធានាធាបតី Xi Jinping បានដឹកនាំប្រទេសចិនពិនិត្យស្ថានភាពជាក់ស្តែង រៀបចំយុទ្ធសាស្រ្តនិងផែនការដែលពាក់ព័ន្ធ ចាត់វិធានការយ៉ាងត្រឹមត្រូវ ហើយបានអនុវត្តដោយចំគោលដៅ ជំរុញការងារទប់ស្កាត់និងគ្រប់គ្រង់ជំងឺកូវីដ១៩និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ។ ចាប់ពីរយៈពេលត្រីមាសទី១រហូតមក ការងារទប់ស្កាត់ជំងឺកូវីដ១៩សំរេចបានលទ្ធផលសំខាន់ជាដំណាក់កាល សណ្តាប់ធ្នាប់សេដ្ឋកិច្ចសង្គមធម្មតាឡើងវិញដោយឆាប់រហ័ស ដែលបានបង្ហាញថា សេដ្ឋកិច្ចចិនមានភាពស្វិតស្វិញដែលអាចក្លាយទៅជាកាលានុវត្តភាពពីវិបត្តនិងប្រឈមមុខជាមួយនឹងភាពល្អប្រសើររយៈពេលវែង ។

១-ស្ថានភាពទប់ស្កាត់និងគ្របគ្រងជំងឺកូវីដ១៩កាន់ធូរស្រាលដោយចីរភាព ចំណុចខ្លាំងក្នុងការរីកចំរើននៃសេដ្ឋកិច្ចបានលេចឡើងជាបន្តបន្ទាប់

បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ១៩ត្រូវបានរារាំងនៅទឹកដីប្រទេសចិន ការដំណើរការឡើងវិញនៃផលិតកម្មត្រូវបានជំរុញដោយឆាប់រហ័ស មជ្ឈដ្ឋាននិងវិស័យជាមូលដ្ឋាននិងផលិតផលសំខាន់បានកើនឡើងដោយរលូន ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាមូលដ្ឋានទទួលបានការគាំពាដ៏ល្អប្រសើរ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមមានភាពនឹងនរ ។

ការទប់ស្កាត់និងគ្របគ្រងជំងឺកូវីដ១៩សំរេចបានលទ្ធផលជាដំណាក់កាល ។ សណ្តាប់ធ្នាប់សេដ្ឋកិច្ចសង្គមបានដំណើរការជាធម្មតាឡើងវិញ ការធ្លាក់ចុះនៃសូចនាករសំខាន់បានបន្ថយ ។

ការដំណើរការឡើងវិញនៃផលិតកម្ម ឧស្សាហកម្មនិងទីផ្សារត្រូវបានបន្លឿនល្បឿននិងពង្រីក ។ គំរោងសំខាន់ដែលបានដំណើរការឡើងវិញឈានដល់៩២% នៅចុងខែមិនា ារប្រើប្រាស់អគ្គីសនីក្នុងមួយថ្ងៃឈានដល់កំរិតរយៈពេលដូចគ្នាឆ្នាំទៅ ។

ស្ថានភាពមានការងារធ្វើមានភាពនឹងនរជាទូទៅ ។ រហូតដល់ចុងខែមិនា នៅទូទាំងប្រទេសចិន ចំនួន៩៩,៣%នៃសហគ្រាសឧស្សាហកម្មដែលមានចំណូលលើសពី២០លានយ័នប្រាក់ចិនបានចាប់ដំណើរការឡើងវិញ ចំនួន៩១,៥%នៃកម្លាំងពលកម្មត្រឡប់ទៅធ្វើការវិញ ។

ការផ្គត់ផ្គត់ផលិតផលមានភាពមាននឹងនរជាទូទៅ ។ នៅត្រីមាសទី១ តំលៃកសិកម្មបានកើនឡើង៣,៥% បើប្រៀបជាមួយរយៈពេលដូចគ្នាឆ្នាំទៅ ។ការធ្វើស្រែរដូវនិទាឃរដូវមានភាពរលូន ស្រូវសាលីនិងបន្លែគៀបយកប្រេងដែលដាំនៅរដូវរងារឆ្នាំទៅបានរីកបានល្អ ទំហំផ្ទៃដីដាំបន្លែបានពង្រីក ការចិញ្ចិមសត្វជ្រូកមានភាពងើបឡើងវិញ ការស្តុកស្បៀងបានគ្រាប់គ្រាន់ ។

ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាមូលដ្ឋានមានការគាំពារប្រកបដោយប្រសិទ្ធភាព ។ ការផ្គត់ផ្គង់សមា្ភរៈមានភាពគ្រាប់គ្រាន់ជាទូទៅ ផលិតផលឧស្សាហកម្មមូលដ្ឋានត្រូវបានរក្សាកំណើន ផលិតកម្មនិងការផ្គត់ផ្គង់នៃសម្ភារៈវេជ្ជសាស្រ្តសំខាន់មានភាពគ្រាប់គ្រាន់ សណ្តាប់ធ្នាប់ជីវភាពរស់នៅឈានដល់ធម្មតាឡើងវិញជាបន្តបន្ទាប់ ។ ខែមីនា សន្ទស្សន៍ថ្លៃទំនិញចាំបាច់់(CPI)បានកើនឡើង៤,៣% បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នាឆ្នាំទៅ ហើយបានធ្លាក់ចុះ០,៩% បើប្រៀបធៀបជាមួយនឹងខែកុម្ភះឆ្នាំនេះ ។

ទីផ្សារហិរញ្ញវត្ថុរក្សាមានស្ថេរភាព ។ នៅចុងខែមីនា សមតុល្យផ្គត់ផ្គង់រូបិយវត្ថុM2បានកើនឡើង ១០,១ % ប្រៀបធៀបជាមួយចុងខែមុនបានកើនឡើង ១,៣% ទុនបំរុងជារូបិយាប័ណ្ណបរទេសមានស្ថេរភាពជាទូទៅ ។ នៅចុងខែមីនា សមតុល្យទុនបំរុងជារូបិយាប័ណ្ណបរទេសមានចំនួន ៣០៦០,៦ កោដិដុល្លារអាមេរិក រក្សាមានចំនួនលើសពី ៣ ពាន់កោដិដុល្លារអាមេរិក អត្រាប្តូរប្រាក់ ចិនមានស្ថេរភាពជាទូទៅ។

ថាមពលចលនាថ្មីបានកើនឡើងដោយបញ្ច្រាសពីស្ថានភាព និន្នាការកំណើននៃឧស្សាហកម្មថ្មីនិងផលិតផលថ្មីក៏មិនថយចុះដែរ ។ នៅត្រីមាសទី ១ ចំនួនលក់រាយទំនិញតាមអនឡាញនៅទូទាំងប្រទេសបានកើនឡើង ៥,៩% បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាឆ្នាំទៅ ។ ក្នុងខែមីនា តម្លៃបន្ថែមនៃឧស្សាហកម្មថ្មីជាយុទ្ធសាស្ត្រនិងផលិតកម្មបច្ចេកវិទ្យាខ្ពស់បានកើនឡើង ៥,៩% និង ៩,០% បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាឆ្នាំទៅ ។

គោលដៅរំពឹងគ្រោងទុកជាមុនរបស់សហគ្រាសមានភាពល្អប្រសើរឡើង ។ នៅខែមីនា Purchasing Managers' Index(PMI)នៃផលិតកម្មគឺ ៥២% បើប្រៀបធៀបជាមួយខែមុនឆ្នាំនេះ បានកើនឡើង១៦,៣% Non-manufacturing business activity inde គឺ៥២,៣% បានកើនឡើង ២២,៧% ។

២-សកម្មអនុវត្តវិធានការនិងគោលនយោបាយ ដើម្បីឆ្លើយតបសម្ពាធន៍សេដ្ឋកិច្ចធ្លាក់ចុះប្រកបដោយមានប្រសិទ្ធភាព

ក្នុងកំឡុងពេលមានរោគរាតត្បាត រដ្ឋាភិបាលចិនបានបង្កើនកម្លាំងគោលនយោបាយនិងចាត់វិធានការណ៍ជាច្រើនសម្រាប់ការស្តារសេដ្ឋកិច្ចនិងរារាំងជំងឺរាតត្បាតងើបឡើងវិញ ចាត់វិធានការជាច្រើនដើម្បីកាត់បន្ថយការលំបាកនិងកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាលលើសេដ្ឋកិច្ច បានទទួលលទ្ធផលជាក់ស្តែងនិងល្អ នឹងផ្តល់នូវឯកសារយោងដែលមានប្រយោជន៍សម្រាប់ប្រទេសនានា។

ពង្រឹងនិងពង្រីកប្រសិទ្ធិភាពជាដំណាក់កាលនៃការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។ សង្កត់នូវលើតម្រូវការ“រារាំងបញ្ចូលពីខាងក្រៅ បង្ការការងើបឡើងវិញនៅក្នុងប្រទេស”ចាត់វិធានការទប់ស្កាត់និងត្រួតពិនិត្យឱ្យបានទាន់ពេលវេលានិងប្រកបដោយមានប្រសិទ្ធភាព។

បង្កើនការសម្របសម្រួលនិងអនុវត្តនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ។ ផ្តល់បំណុលពិសេសទំហំជាក់លាក់របស់សាលាក្រោមជាតិទុកជាមុន បង្កើនការកាត់បន្ថយពន្ធនិងការបញ្ចុះកម្រៃ បង្កើនចំនួនកំណត់ឥណទាននិងអប្បបរមារសារថ្មីសំរាប់ធនាគារខ្នាតតូចនិងមធ្យម ចំនួន ១០០០កោដិយ័នប្រាក់ចិន ។ កាត់បន្ថយសមាមាត្រមូលនិធិបំរុងនៃធនាគារខ្នាតតូចនិងមធ្យមបន្ថែមទៀត គាំទ្រស្ថាប័នហិរញ្ញវត្ថុចែកចាយប័ណបំណុលហិរញ្ញវត្ថុខ្នាតតូចនិងខ្នាតតូចចំនួន ៣០០ កោដិយ័នប្រាក់ចិន ណែនាំក្រុមហ៊ុនប្រមូលផ្តុំប្រាក់មូលធនសុទ្ធតាមប័ណបំណុលប្រភេទឥណទានកើនឡើង ១០០០ កោដិយ័នប្រាក់ចិនជាងឆ្នាំមុន ជំរុញសហគ្រាសធុន តូចនិងមធ្យមប្រមូលផ្តុំប្រាក់មូលធនតាមប្រាក់គណនីត្រូវទទួលពេញមួយឆ្នាំ ចំនួន ៨០០ កោដិ យ័នប្រាក់ចិន។

ជំរុញសហគ្រាសដំណើរការផលិតកម្មឡើងវិញ ។ ដាក់ចេញនូវគំនិតផ្តួចផ្តើមទ្រទ្រង់បន្ថែមមួយកម្រិតទៀតអោយចំគោលដៅ ដើម្បីជំរុញដំណើរការផលិតកម្មនិងជីវភាពរស់នៅត្រលប់មកប្រក្រតីទាំងស្រុង ។ ត្រូវចាត់ចែងកិច្ចការផលិតកម្មកសិកម្មអោយបានល្អ ធានាបាននូវផលិតភាពនិងការដឹកជញ្ជូន ។ បំផុសបំផុលសហគ្រាសឯកជនអោយរស់រវើក គាំទ្រការផ្លាស់ប្តូរ ធ្វើអោយប្រសើរឡើងវិញរបស់សហគ្រាសផលិតឯកជននិងមានកំណើនថេរ។

ចាត់វិធានការជាច្រើនដើម្បីរក្សាស្ថេរភាពការងារ ។ បង្កើនការគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ លើកទឹកចិត្តដល់និស្សិតដែលបញ្ចប់ការសិក្សារនៅសាលាវិទ្យាល័យទៅធ្វើការងារនៅមូលដ្ឋាន ខិតខំយ៉ាងណាអោយកម្មករមានការងារធ្វើនៅនឹងកន្លែងដែលជិត ។ បង្កើតប្រព័ន្ធរួមមួយ ដើម្បីធានាសន្តិសុខការងារ និងសេវាកម្មស្វែងរកកំលាំងពលកម្ម។ល។ ផ្តល់ឱកាសការទទួលបានសេវា បណ្តុះបណ្តាលអនឡាញ ស្វែងរកការងារតាមស្ថានភាពបត់បែនតាមតម្រូវការជាក់ស្តែង។

ជំរុញសក្តានុពុលភាពរឹងមាំនៃទីផ្សារក្នុងស្រុក ។ ពន្លឿនវឌ្ឍនភាពនៃការកសាងគម្រោងវិនិយោគធំៗ បង្កើតនិងពង្រីកការទិញលក់អនឡាញដែលជាចំណុច កំណើនថ្មី បង្កើនការទិញរថយន្ត និងទំនិញធំៗ ដើម្បីជំរុញការជួញដូរទំនិញនិងសេវាកម្មដែលជាប់គាំង។

គាំទ្រការធ្វើអោយប្រសើរឡើងវិស័យផលិតកម្ម ។ បង្កើនការផ្តល់ឥណទានរយៈពេលវែងនិងមធ្យមដល់វិស័យផលិតកម្ម ធ្វើអោយប្រសើរឡើងនូវកម្រិតនៃខ្សែសង្វាក់ផលិតកម្ម បង្កើនប្រសិទ្ធភាពផលិតកម្ម បង្កើតប្រព័ន្ធឧស្សាហកម្មអនឡាញ។

យកចិត្តទុកដាកយ៉ាងខ្លាំងបំពេញភារកិច្ចសំខាន់ទាំងបី ។ឈ្នះការងារកាត់បន្ថយភាពក្រីក្រ ជៀសវាងការកើតឡើងនៃហនិភ័យដោយប្រព័ន្ឋ បង្កើនការគ្រប់គ្រង់និងការពារបរិយាកាសដោយចីរភាព ។

ធ្វើការកែទំរងអោយស៊ីជំរៅដើម្បីពង្រីកការបើកចំហដែលមានកំរិតខ្ពស់ ។ ខិតខំធ្វើការកែទំរងអោយស៊ីជំរៅអំពីការប្រគលសិទ្ធ ការគ្រប់គ្រង់និងការផ្តល់សេវាកម្ម កសាងប្រព័ន្ធទីផ្សារដែលមានស្ដង់ដាកំរិតខ្ពស់ ខិតខំថែរក្សាកំរិតមូលដ្ឋាននៃទំហំពាណិជ្ជកម្មក្រៅប្រទេស គាំទ្រការពនឿនល្បឿននៃការអភិវឌ្ឍន៍រូបមន្តពាណិជ្ជកម្មក្រៅប្រទេសថ្មី ដូជា ពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែននិងពាណិជ្ជកម្មដែលទិញនៅទីផ្សារ ជំរុញគំរូអភិវឌ្ឍន៍មួយចំនួនអំពីការនវានុវត្តពាណិជ្ជកម្មសេវាកម្ម ថែរក្សាការរីកចំរើននៃពាណិជ្ជកម្មសំរាប់កែឆ្នៃ ។ ដាក់ចេញបញ្ជីឈ្មោះបដិសេធន៍វិនិយោគសំរាប់អ្នកវិនិយោគក្រៅប្រទេសឆ្នាំ២០២០ ពង្រីកបញ្ជីឈ្មោះឧស្សាហកម្មដែលលើកទឹកចិត្តអ្នកវិនិយោគឈានចូល ។

ជំរុញដោយស៊ីជម្រៅអោយយុទ្ធសាស្ត្រជាតិយ៉ាងសំខាន់និងការងាររបស់រដ្ឋសំខាន់អនុវត្តជាក់ស្ដែងនិងទទួលបានលទ្ធផលយ៉ាងពិតប្រាកដ ។ បង្កើនការគាំទ្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅខេត្តHu Beiដោយចំគោលដៅ ជំរុញការអភិវឌ្ឍន៍ដោយស៊ីជម្រៅនិងសម្របសម្រួលរវាងទីក្រុងបេកាំង ទីក្រុងTian Jinនិងខេត្តHe Bei ពន្លឿនល្បឿននៃការអនុវត្តគំរោងកសាងតំបន់ថ្មីXiong An កសាងតំបន់គំរូអេកូឡូស៊ីនិងបៃតងត្រីកោណទន្លេយ៉ាងសេតាមស្ដង់ដាកំរិតខ្ពស់ ។

ធ្វើការគាំពារជីវភាពរស់នៅជាមូលដ្ឋានរបស់ប្រជាពលរដ្ឋអោយបានល្អ ។ ធានាសន្តិសុខស្បៀងនិងថាមពល ផ្ដល់ការគាំពារប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមមុខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូចជាការកាត់បន្ថយនៃចំណូលរបស់ប្រជាពលរដ្ឋនិងការកើនឡើងនៃថ្លៃទំនិញ ធ្វើអោយប្រញាប់ឡើងក្នុងការបំពេញចំណុចខ្សោយលើវិស័យសុខាភិបាលសាធារណៈ ។

៣-ការងើបឡើងវិញរបស់សេដ្ឋកិច្ចប្រទេសចិននឹងពាំនាំក្តីសង្ឃឹមដល់ពិភពលោក

ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសចិនតែងតែជាក្បាលម៉ាស៊ីនសំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក ។ ការផ្ទុះឡើងនៃជំងឺកូវីដ១៩បាននាំមកនូវការប្រឈមយ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ចចិន។ដោយសារតែការទប់ស្កាត់និងគ្រប់គ្រងបានល្អ ទើបធ្វើឱ្យសាភាពការណ៍ជម្ងឺកូវីដ១៩ បានវិលទៅរកភាពប្រសើរ ខ្សែចង្វាក់ផលិតកម្មក៏មានសន្ទុះខ្លាំង ដែលបង្ហាញឃើញភាពស្វិតស្វាញរបស់សេដ្ឋកិច្ចចិនដែលកំពុងឆ្ពោះទៅការងើបឡើងវិញ ។ ភាពស្វិតស្វាញនេះបណ្តាលមកពីមូលដ្ឋានធនធានក្រាស់ក្រែលនិងភាពពេញលេញនៃប្រព័ន្ធឧស្សាហកម្មដែលមានតាំងពីយូរណាស់មកហើយ រួមផ្សំនឹងការកែសម្រួលដោយទាន់ពេលវេលប្រកបដោយប្រសិទ្ធភាពនិងមានគុណសម្បត្តិនៃរបបនយោបាយគឺអាចប្រមូលកម្លាំងទូទាំងប្រទេសបានដើម្បីសម្រេចបាននូវបុព្វហេតុជាត ទើបធ្វើឱ្យការបំពេញកិច្ចការទាំងនេះមានប្រៀបគួរឱ្យកត់សម្គាល់។

ការងើបឡើងវិញមុនគេនៃសេដ្ឋកិច្ចប្រទេសចិនបានជួយបង្កើនជំនឿចិត្តក្នុងទីផ្សារពិភពលោក លើកទឹកចិត្តការងើបឡើងវិញសេដ្ឋកិច្ចពិភពលោក ហើយបានក្លាយទៅជាកត្តាវិជ្ជមាននិងស្ថេរភាពសម្រាប់ការងើបឡើងវិញជាបណ្តើររបស់សេដ្ឋកិច្ចពិភពលោក ៗ ការងើបឡើងវិញនូវសេដ្ឋកិច្ចប្រទេសចិននិងយន្តការគាំទ្រដែលបានដាក់ចេញមិនត្រឹមតែធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលបានវិលទៅរកភាពដើមលឿនប៉ុណ្ណោះទេ ហើយថែមទាំងធ្វើឱ្យទីផ្សារប្រទេសចិនមានតួនាទីកាន់តែសំខាន់នៅលើទីផ្សារពិភពលោក។

ប្រឈមមុខនឹងជំងឺវីរុស ប្រទេសចិនបានផ្តល់ការគាំទ្រនិងជំនួយទៅតាមលទ្ធភាដែលអាចធ្វើបានក្នុងការទប់ស្កាត់និងគ្រប់គ្រងជម្ងឺវីរុសចំពោះសហគមន៍អន្តរជាតិ ។ សេដ្ឋកិច្ចចិនដែលបានងើបឡើងវិញមុនគេ ក៏នឹងផ្តល់នូវការគាំទ្រយ៉ាងខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិរួមទាំងប្រទេសកម្ពុជា ក្នុងការទប់ស្កាត់និងគ្រប់គ្រងជម្ងឺវីរុសនិងការពង្រឹងសេដ្ឋកិច្ចផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនបានបំពេញទស្សនកិច្ចជាបន្ទាន់នៅទីក្រុងប៉េកាំងខណៈពេលដែលចិនកំពុងតែស្ថិតក្នុងគ្រាដ៏លំបាក នេះជាអត្ថន័យស្នូលនៃសមាគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជា ។ ចាប់តាំងពីជំងឺវីរុសកូវីដ១៩នេះមានការផ្ទុះឡើងនៅកម្ពុជាមក ភាគីចិនបានផ្តល់ជំនួយាដល់កម្ពុជាដោយទាន់ពេលវេល បានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនមកកាន់ប្រទេសកម្ពុជា ។ 

សាលាឫអជ្ញាធរក្រោមជាតិ សហគ្រាស និងសមាគមសង្គមស៊ីវិលនៅចិនបានផ្តល់សម្ភារៈជាច្រើនក្នុងការព្យាបាលជូនដល់កម្ពុជា។ក្នុងខណៈដែលប្រទេសចិនកំពុងតែផ្ទុះឡើងនូវជម្ងឺកូវីដ១៩ជាដំណំ ភាគីចិនក៏បានធ្វើការសម្របសម្រួលជាមួយសហគ្រាសចិនជាបន្ទាន់ ក្នុងការដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរមកដល់កម្ពុជា ដើម្បីជួយសហគ្រាសកម្ពុជាក្នុងការកាត់បន្ថយហានិភ័យចំពោះការបញ្ឈប់ផលិតកម្ម ។ ការជួយយកអាសាគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ចិននិងកម្ពុជារួមចិត្តតែមួយ ។ ប្រទេសចិនបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការទប់ស្កាត់ជំងឺវីរុសជាមួយរាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជាតាមរយៈសកម្មភាពជាក់ស្តែង ក៏ដូចជារួចចំណែកក្នុងការរក្សាសន្តិសុខសុខាភិបាលសាធារណៈនៅក្នុងតំបន់និងបានបន្ថែមកម្លាំងចលករដល់ការអភិវឌ្ឍប្រកបដោយស្ថេរភាពនៃសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសកម្ពុជា។

រដូវរងារនឹងផុត រដូវផ្ការីកនឹងមកដល់ ។ និន្នាការនៃសេដ្ឋកិច្ចសាកលភាវូបនិយកម្មនឹងវិវឌ្ឍទៅមុខដោយឥតឈប់ឈរ ជំងឺវីរុសនេះគ្រាន់តែជាឧបសគ្គបណ្ណោះអាសន្តតែប៉ុណ្ណោះទេ ។ ឯកឧត្តមប្រធានាធិបតី Xi Jinping បានបង្ហាញលើកិច្ចប្រជុំកំពូលពិសេសរវាងថ្នាក់ដឹកនាំប្រទេស G20 ស្តីអំពីការឆ្លើយតបជម្ងឺកូវីដ១៩ថា ដរាបណាយើងរួមសុខរួមទុក្ខនិងជួយយកអាសាគ្នាទៅវិញទៅមក យើងប្រាកដអាចជម្នះនឹងងជំងឺវីរុសមួយនេះប្រកបដោយជោគជ័យ ហើយការអភិវឌ្ឍន៍មនុស្សជាតិក៏កាន់តែប្រសើរ ។ ភាគីចិនប្រកាន់ខ្ចាប់ទស្សនវិស័យសមាគមន៍ជោគវាសនារួមនែមនុស្សជាតិជានិច្ច ប្រែពីកម្លាំងនៃការងើបឡើងវិញរបស់សេដ្ឋកិច្ចក្លាយទៅជាជំហានបោះឈានទៅមុខក្នុងការដោះស្រាយបញ្ហា ពួតដៃជាមួយប្រជាជនកម្ពុជា ដើម្បីបណ្តេញជំងឺវីរុសដ៏អាប់អួមួយនេះ ហើយសកមចូលរួមចំណែកបញ្ញាចិន បទពិសោធន៍ចិននិងកម្លាំងចិន ដើម្បីរក្សាការងើបឡើងវិញនិងការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសកល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: លោក Wu Guoquan
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង