Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាមានភ្ញៀវទរសចរសរុបជាង២២ម៉ឺននាក់ចេញដើរកម្សាន្តនៅចុងសប្តាហ៍ទី២ខែធ្នូ ឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា នៅចុងសប្ដាហ៍ទី២ ខែធ្នូ ឆ្នាំ២០២១ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ កម្ពុជាមានភ្ញៀវទេសចរសរុបចំនួន ២២២,៥២៧ នាក់ ចេញដើរកម្សាន្តនៅចុងសប្ដាហ៍ទី២នៃខែធ្នូ ឆ្នាំ២០២១នេះ។ ចំនួននេះបង្ហាញថា កម្ពុជាមានកំណើនភ្ញៀវទេសចរផ្ទៃក្នុង ដែលបានកើនឡើងលើសសប្ដាហ៍មុនៗ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

យោងតាមរបាយការណ៍ ក្នុងចំណោមភ្ញៀវទេសចរសរុប ក្នុងនោះមានភ្ញៀវជាតិ ២១៦,៧០៩ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៨១៨ នាក់។ តួលេខនេះមានការកើនឡើងប្រមាណ ២២.៩៣% ធៀបនឹងចុងសប្តាហ៍កន្លងមក។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៣៧,៤៦៧ នាក់, រាជធានីភ្នំពេញ ២៨,៨៤៤ នាក់, ខេត្តកំពត ២៧,០៤១ នាក់, ខេត្តកំពង់ស្ពឺ ២៦,៥២៥ នាក់, ខេត្តពោធិ៍សាត់ ២០,៨២៦ នាក់, ខេត្តសៀមរាប ១៩,១៦៣ នាក់, ខេត្តបាត់ដំបង ១៣,៨៥០ នាក់, ខេត្តកែប ៧,២៣៦ នាក់ និងខេត្តមណ្ឌលគិរី ៦,៩១៤ នាក់។ ក្នុងនោះ ខេត្តព្រះសីហនុបានក្លាយជាគោលដៅទេសចរណ៍លំដាប់កំពូល ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេប្រចាំសប្តាហ៍ក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយនេះ។

ក្រសួងបញ្ជាក់ថា មន្ទីរទេសចរណ៍ និងរដ្ឋបាលរាជធានី-ខេត្តបាននិងកំពុងខិតខំជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ស្របពេលដែលក្រសួងទេសចរណ៍ក៏បានកំពុងតាមដានការគ្រប់គ្រងគោលដៅទេសចរណ៍ធំៗទាំងបី គឺខេត្តព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញ និងសម្រាប់ទទួលភ្ញៀវទេសចរនាឱកាសថ្ងៃឈប់សម្រាកឆ្លងឆ្នាំ២០២១ ឆ្លងចូល២០២២ខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង