Yearendyearend1140x150

កន្លែងកម្បាន្តKTVនៅភ្នំពេញបើកឡើងវិញប្រកបដោយភាពប្រុងប្រយ័ត្នពីការឆ្លងកូវីដ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្លឹបកម្សាន្ត KTV រង្គសាល ឌីស្កូតែក មានទីតាំងក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការឡើងវិញហើយ ក្រោយពីមានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ។ការបើកនេះ ធ្វើឡើងភាពប្រុងប្រយ័ត្ន តាមនីតិវិធីស្តង់ដា (SOP) របស់ក្រសួងទេសចរណ៍កម្ពុជា។

លោក សុខ សម្បត្តិ អ្នកគ្រប់គ្រងផ្នែករដ្ឋបាលកន្លែងកម្សាន្តឈ្មោះ The Storm Pub & Restaurant ក្នុងរាជធានីភ្នំពេញ ហាងរបស់លោកមានបុគ្គលិកចំនួន៥២ក្នុងនោះមានស្រី២២ហើយចាប់ផ្តើមដំណើរការកាលពីថ្ងៃទី ២៩ វិច្ឆិកា ក្រោយពីទទួលបានការត្រួតពិនិត្យវាយតម្តៃស្របតាមនីតិវិធីស្តង់ដា (SOP) របស់ក្រសួងទេសចរណ៍កម្ពុជា។លោក សម្បត្តិ បានសម្តែងសប្បាយរីករាយជាខ្លាំងក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យកន្លែងកម្សាន្តនានានៅភ្នំពេញ បើកដំណើរការឡើងវិញ។

បើតាមលោក សុខ សម្បត្តិ កាលពីបិទខ្ទប់ក្នុងរាជធានីភ្នំពេញ អាជីវកម្មលោកប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសរាល់ការចំណាយផ្សេងៗលើថ្លៃជួលទីតាំងហេង និង ចំណាយលើប្រាក់ខែបុគ្គល។

លោក អ៊ុយ វុទ្ធី អ្នកគ្រប់គ្រង KTV ឈ្មោះថា ដាយមិនរីដ្យិន KTV (Diamond Region) KTV របស់លោកបានបើកដំណើរការឡើងវិញនៅថ្ងៃទី ១ ធ្នូ។លោកថាមុនអនុញ្ញាតឱ្យបើកដំណើរការ KTVរបស់លោកទទួលបានការពិនិត្យវាយតម្លៃស្តង់ដាពីមន្ទីរទេសចរណ៍រាជធានីភ្នំពេញ។លោកថា ពេលបិទហាងរបស់លោកប៉ះពាល់ខ្លាំងដោយសារចំណាយថ្លៃជួលទីតាំង និងប្រាក់ខែបុគ្គលិក។

លោក អ៊ុយ វុទ្ធី បានអះអាងថា ពេលបិទខ្ទប់ KTVរបស់លោកមិនបានផ្អាកការងារបុគ្គលិកនោះទេ ហើយពេលបើកដំណើរការឡើងវិញនេះ បុគ្គលិកបានវិលចូលធ្វើការវិញជាធម្មតាតែមិនពេញ១០០ភាគរយនោះទេ ដោយសារមានបុគ្គលិកខ្លះគាត់រកការងារថ្មីបាន។

កញ្ញា សំណាង ស្រីអូន ជាបុគ្គលិកបម្រើការងារនៅ The Storm Pub & Restaurant។កញ្ញាបានចូលប្រឡុកការងារនេះ៣ឆ្នាំហើយ។បច្ចុប្បន្នជីវភាពរបស់កម្ពុជាបានប្រសើរជាងមុនដោយទទួលបានប្រាក់ចំណូលខ្លះ ដើម្បីផ្តល់ទៅគ្រួសារនៅស្រុក ខុសពីពេលបិទហាងកញ្ញាបាត់បង់ចំណូល និងមិនអាចចេញក្រៅបាន។

រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ វិច្ឆិកា បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។ការអនុញ្ញាតនេះ ក្រោយពីកម្ពុជាទទួលបានជោគជ័យនៃការគ្រប់គ្រងកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងបានជិត១០០ភាគរយ។គិតមកដល់ពេលនេះ ក្លឹបកម្សាន្ត KTV រង្គសាល ឌីស្កូតែក មានចំនួន១២០ទីតាំងក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការឡើងវិញ។

អ្នកគ្រប់គ្រងអាជីវកម្មកម្សាន្ត និងបុគ្គលិក បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូដល់ពួកគេ ខណៈបច្ចុប្បន្នភ្ញៀវចាប់ផ្តើមមានបណ្តើៗដែលបានជួយកាត់បន្ថយការលំបាករបស់ពួកគាត់បានមួយកម្រិត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង