Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាមានភ្ញៀវទេសចរសរុបជាង១៨ម៉ឺននាក់ចេញដើរកម្សាន្តនាចុងសប្ដាហ៍ទី១ខែធ្នូ ឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សកម្មភាពភ្ញៀវទេសចរដើរកម្សាន្តនីរមណីយដ្ឋានអង្គរនាចុងសប្តាហ៍ទី១ខែធ្នូ ឆ្នាំ២០២១ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២១ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបមានចំនួន ១៨១,០២៤ នាក់។ តួលេខនេះមានការកើនឡើងប្រមាណ ៤.៦៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។ កំណើននេះដោយសារអាកាសធាតុចាប់ផ្តើមចុះត្រជាក់ ជាកត្តាមួយជំរុញចរន្តភ្ញៀវទេសចរផ្ទៃក្នុងទូទាំងប្រទេស បើទោះបីពុំមានថ្ងៃឈប់សម្រាកបុណ្យជាតិនានាក៏ដោយ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងចំណោមភ្ញៀវទេសចរសរុប មានភ្ញៀវជាតិ ១៧៥,៧១៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៣០៨ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៣១,៤៦៤ នាក់, រាជធានីភ្នំពេញ ២៩,៧៩២ នាក់, ខេត្តពោធិ៍សាត់ ២៣,៨៣៤ នាក់, ខេត្តកំពត ១៧,៧៩៦ នាក់, ខេត្តសៀមរាប ១៦,១៦០ នាក់, ខេត្តបាត់ដំបង ៨,៤១៣ នាក់, ខេត្តកែប ៦,៥៦៧ នាក់ និងខេត្តមណ្ឌលគិរី ៦,៣៩៦ នាក់។

ក្រសួងបន្តថា សភាពការណ៍ជារួមពុំមានបញ្ហាធំដុំអ្វីកើតឡើងទេ ខណៈដែលរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ បានខិតខំបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP ពិសេសសម្រាប់សេវាកម្សាន្ត ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតបើកឲ្យដំណើរការឡើងវិញក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង