Smart saver cctime web bannertif

កម្ពុជាសម្រេចយកថ្ងៃទី៨ធ្នូ ឆ្នាំ២០២១ជាថ្ងៃ«កាន់ទុក្ខ»សម្ដេចក្រុមព្រះនរោត្ដម រណឬទ្ធិ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៣ធ្នូ បានចេញសារាចរណែនាំស្ដីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ទព្រះសព សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ប្រធានក្រុម ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ក្នុងសេចក្តីណែនាំរាជរដ្ឋាភិបាលបានសម្រេចយកថ្ងៃទី ៨ធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ទុក្ខសម្តេចក្រុមព្រះ។

សូមបញ្ជាក់ថា សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ទ្រង់​បាន​សោយ​ទិវង្គត ក្នុង​ព្រះជន្ម​៧៧​ព្រះវស្សា ​នៅ​ប្រទេស​បារាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​សម្រេច​បង្កើត​គណៈកម្មការ​រៀបចំ​បុណ្យ​ព្រះ​សព​។ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវដង្ហែពីបារាំងមកដល់ប្រទេសកម្ពុជាហើយ នៅម៉ោងប្រហែល១២ព្រឹកនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១។

ក្រោយដង្ហែមកដល់កម្ពុជា ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវតម្កល់នៅព្រះរាជតំណាក់ នាផ្លូវសម្តេចប៉ាន់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធព្រះពិធីបុណ្យ សាសនា៕




ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង