Yearendyearend1140x150

កម្ពុជានាំចេញផ្លែស្វាយស្រស់ជាង២២ម៉ឺនតោនក្នុងរយៈពេល១១ខែ ឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ផ្លែស្វាយស្រស់កម្ពុជា

ភ្នំពេញ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ និងផលិតផលពីផ្លែស្វាយជាង២២ម៉ឺនតោនទៅបណ្តាប្រទេសចំនួន៦ដូចជា វៀតណាម, ថៃ, ចិន, កូរ៉េ, ទីក្រុងហុងកុង, សិង្ហបុរី និងប្រទេសគុយវ៉ែត។ ការនាំចេញផ្លែស្វាយស្រស់កម្ពុជាសម្រាប់រយៈពេល១១ខែក្នុងឆ្នាំ២០២១នេះ មានការឡើងចំនួន ១៤៩,៥៣%។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាមរបាយការណ៍ ផ្លែស្វាយស្រស់មានចំនួន ២២៦ ៥៧៧,៧១តោន (កើនឡើងចំនួន ១៤៩,៥៣%) នាំចេញទៅប្រទេសវៀតណាមចំនួន ១៩៣ ៧២២,៣៧តោន, ប្រទេសថៃចំនួន ៣២ ០១៩,២៨តោន, ប្រទេសចិនចំនួន ៦៣៨,១៤តោន ប្រទេសកូរ៉េចំនួន ១៣០,៩២តោន, ទីក្រុងហុងកុងចំនួន ៥០,៧៨តោន, ប្រទេសសិង្ហបុរីចំនួន ១៦,២០តោន និងប្រទេសគុយវ៉ែតចំនួន ០,០១តោន។

រីឯដំណាប់ស្វាយមានចំនួន ១៦ ៧៧៧,៨២តោន (កើនឡើងចំនួន ១៩១,៤៩%) នាំចេញទៅប្រទេសចិនចំនួន ១៣ ២៥៤,៤៦តោន ប្រទេសថៃចំនួន ១ ៤១៥,០៣តោន ប្រទេសហ្វីលីពីនចំនួន ៩៧៥,០៨តោន ប្រទេសវៀតណាម ចំនួន ៥៥៩,៣០តោន ប្រទេសជប៉ុនចំនួន ៥២៣,៧០តោន ចក្រភពអង់គ្លេស ២១,១៤តោន ប្រទេសកូរ៉េចំនួន ១៧,៥០តោន សហរដ្ឋអាមេរិកចំនួន ៨,៥៦តោន កោះតៃវ៉ាន់ចំនួន ៣តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,០៥តោន និងប្រទេសរុស្ស៊ីចំនួន ០,០០២តោន។

ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ៨៤៦,៦៣តោន (កើនឡើងចំនួន ៣៥,២៥%) នាំចេញទៅប្រទេសហ្វីលីពីនចំនួន ៤ ៦៩៨,៦៣តោន និងប្រទេសចិនមានចំនួន ១៤៨តោន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង