Yearendyearend1140x150

វិនិយោគិនចិនមក«បណ្តាក់ទុន»នៅកម្ពុជាជាង២៧ពាន់លានដុល្លារអាមេរិក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា 

ភ្នំពេញ៖ គិតចាប់តាំងពីឆ្នាំ១៩៩២ ប្រទេសចិន បានបើកផ្តល់ហិរញ្ញប្បទានមកកម្ពុជា សរុបប្រមាណ ៤៦៥៥លានដុល្លារអាមេរិក ខណៈដែលវិនិយោគិនចិន បានមកបណ្តាក់ទុកសរុបប្រមាណជាង ២៧ពាន់ លានដុល្លារអាមេរិក គិតត្រឹមខែតុលា ឆ្នាំ២០២១។នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងវិនិយោគិនចិនដែលបានចូលរួមក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ 

ឯកឧត្តម សុខ ចិន្តាសោភា បានចាត់ទុកភាពល្អប្រសើនៃការបណ្តាក់ទុននេះ គឺដោយសារទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីររហូតសម្រេចបានកម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំ២០២១។ ទំនាក់ទំនងការទូតដ៏ល្អប្រសើរនេះត្រូវបានឆ្លុះបញ្ជាំងតាមរយៈទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយចិនបានក្លាយជាដៃគូពាណិជ្ជកម្ម ប្រភពទុនវិនិយោគនិងទេសចរណ៍ធំជាងគេរបស់កម្ពុជា។

បើតាមឯកឧត្តម សុខ ចិន្តាសោភា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត កាលពីពាក់កណ្តាលខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។

ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្តែងនូវអំណរសាទរ និងការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានតាក់តែងច្បាប់ស្តីពីវិនិយោគនេះឡើង។ ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងល្អរវាងចិននិងកម្ពុជាមានតាំងពីយូរលង់ណាស់មកហើយ ជាពិសេស ឆ្លងកាត់នូវការរាតត្បាតនៃជំងឺកូវីដ១៩ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធថែមមួយកម្រិតទៀត។ ទំនាក់ទំនងទ្វេភាគីបានឈានដល់កម្រិតល្អបំផុតជាប្រវត្ថិសាស្ត្រ ហើយកម្ពុជាបានក្លាយជាទិសដៅវិនិយោគដ៏សំខាន់របស់ប្រទេសចិន។

ឯកឧត្តមសង្ឃឹមថា ជាមួយនឹងការដាក់ចេញនូវច្បាប់ស្តីពីវិនិយោគ ការបន្តអនុវត្តគំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយ ផ្លូវមួយ និងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការវិនិយោគកម្ពុជា-ចិន នឹងទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរជាក់ជាមិនខាន៕ អត្ថបទ៖ Cri ccfr

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង