![](https://cdn.cc-times.com/kh.cc-times.com/media/1672/large/%E1%9E%86%E1%9F%81%E1%9E%84_%E1%9E%82%E1%9E%B8%E1%9E%98%E1%9E%A1%E1%9E%BB%E1%9E%84.jpg?1588049007)
ភ្នពេញ៖ គិតត្រឹមចុងខែមេសា ឆ្នាំ២០២០ ការបញ្ជាទិញទំនិញពីកម្ពុជាត្រូវបានលុបចោលប្រហែល៧០%ទៅ៧៥% ហើយការលុបចោលនេះគឺដោយសារតែបញ្ហាជំងឺកូវីដ-១៩។ នេះបើតាមប្រសាសន៍ របស់លោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍។
បើតាមលោកបណ្ឌិតបានបញ្ជាក់ថា ការបញ្ជាទិញមកកាន់កម្ពុជាត្រូវបានលុបចោលប្រហែលពី៧០%ទៅ៧៥% នៃចំនួនទឹកប្រាក់ប្រហែល៩ពាន់លានដុល្លារ ដែលនេះជាតួរលេខពីវិស័យឯកជនមួយចំនួន។ ការលុបចោលនេះភាគច្រើនគឺនៅបណ្តាប្រទេសអឺរ៉ុប និងអាមេរិក ដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកសុទ្ធតែជាទីផ្សារធំបំផុតរបស់កម្ពុជា។
លោកបណ្ឌិតបានមើលឃើញទៀតថា ប្រសិនបើស្ថានភាំពកូវីដនៅតែបន្តអូសបន្លាយនោះកម្ពុជានឹងមានឱនភាពថវិការយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២០នេះ ហើយនឹងអាចបន្តរហូតទៅដល់ពាក់កណ្តាលឆ្នាំ២០២១ថែមទៀត៕