Cc time web banner 054637

បន្ទប់ការិយាល័យគាំទ្រយុវជនសម្រាប់អាជីវកម្មបង្កើតថ្មី(Start Up)ជួលក្នុងតម្លៃពិសេស

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ដើម្បីគាំទ្រដល់ការចាប់ផ្តើមអាជីវកម្មរបស់យុវជន សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាបានដំណើរការឡើងវិញនូវ“គម្រោងគាំទ្រយុវជនសម្រាប់អាជីវកម្មបង្កើតថ្មី(Start Up) ” ព្រមទាំងដាក់ជួលបន្ទប់ការិយាល័យក្នុងតម្លៃពិសេស ដើម្បីគាំទ្រដល់ការសម្រេចក្តីប្រាថ្នាក្នុងការបង្កើតអាជីវកម្មរបស់យុវជន ។

បន្ទប់ការិយាល័យគាំទ្រយុវជនសម្រាប់អាជីវកម្មបង្កើតថ្មី(Start Up)សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាផ្ដល់ទីកន្លែងប្រកបដោយផាសុខភាពដល់យុវជនទីស្នាក់កណ្តាលសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាមានទីតាំងស្ថិតនៅទីក្រុងអភិវឌ្ឍន៍ជ្រោយចង្វារ ដែលជាតំបន់អភិវឌ្ឍន៍ជីវចម្រុះ និងមានសក្តានុពលខ្លាំងនៅរាជធានីភ្នំពេញ ។

បច្ចុប្បន្ន បន្ទប់ការិយាល័យគាំទ្រយុវជនសម្រាប់អាជីវកម្មបង្កើតថ្មីមានចំនួន ១២ បន្ទប់ មានទំហំ ចាប់ពី 28-40ម៉ែត្រការ៉េ មានបំពាក់នូវម៉ាស៊ីនត្រជាក់ តុប្រធាន 1ឈុត តុបុគ្គលិក 2ឈុត កៅអី2 នឹងទូឯកសារ 1 ផ្តល់អ៊ុនធើណេតនិងទឹកភ្លើងប្រើប្រាស់ឥតគិតថ្លៃ ។ តម្លៃ 6ដុល្លាអាមេរិក /ម៉ែត្រការ៉េ តម្លៃចាប់ពី 173-240 ដុល្លារអាមេរិកក្នុងបន្ទប់ ។ នៅមានបរិវេណធំទំលាយអាចរៀបចំការរិយាល័យបន្ថែមទៀតទៅតាមតម្រូវការរបស់សហគ្រិន។

ក្រៅពីបរិយាកាសដ៏មានផាសុភាព ទីស្នាក់ការកណ្តាលសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាក៏មានបន្ទប់សិក្ខា បន្ទប់ប្រជុំ បន្ទប់ទទួលភ្ញៀវដ៏ប្រណីត ចំណតរថយន្តក្រោមដីធំទូលាយ ផ្តល់ជូនប្រើប្រាស់ដោយឥតគិតថ្លៃ ។

ម្យ៉ាងវិញទៀត សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាសហការជាមួយធនាគារកាណាឌីយ៉ាបង្កើត “មូលនិធិគាំទ្រយុវជនសម្រាប់អាជីវកម្មបង្កើតថ្មី ” ដែលមានទឹកប្រាក់សរុបជាង20លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់ការចាប់ផ្តើមអាជីវកម្មរបស់យុវជន។ ដូចនេះ យុវជនដែលជួលបន្ទប់ការិយាល័យ អាចដាក់ពាក្យស្នើសុំមូលនិធិសម្រាប់ទ្រទ្រង់អាជីវកម្ម ។

អាស័យដ្ឋាន៖ទីស្នាក់ការកណ្តាលសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បុរីរុងរឿង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖011 312 333, 012 993 968។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង