Cctimesw1140xh150cm copy

កម្ពុជា-វៀតណាមកំពុងជំរុញឲ្យមានការចាប់ផ្តើម«ហោះហើរ»ឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ជើងហោះហើរកម្ពុជា-វៀតណាម (រូបភាព៖ Knv)

ខេត្តកែប៖ កម្ពុជា-វៀតណាម បានឯកភាពអនុវត្តកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយគ្នា ដោយជំរុញឲ្យមានការចាប់ផ្តើមហោះហើរឡើងវិញរវាងកម្ពុជា និងវៀតណាម ព្រមទាំងឯកភាពលើកិច្ចសហប្រតិបត្តិការទេសចរណ៍មួយចំនួនទៀត។ ការឯកភាពនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-វៀតណាម លើកទី២ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តកែប។

ក្នុងកិច្ចប្រជុំភាគីទាំងពីរ បានឯកភាពអនុវត្តកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយគ្នាមួយចំនួនដូចជា៖ ការជំរុញឲ្យមានការចាប់ផ្តើមហោះហើរឡើងវិញរវាងកម្ពុជា និង វៀតណាម និង បន្តពិចារណារលើការជំរុញទេសចរណ៍បើកបរដោយខ្លួនឯងដោយមានការសម្របសម្រួលការធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹកនៅពេលដែលអាជ្ញាធរនៃប្រទេសទាំងពីរបើកព្រំដែនឡើងវិញ។

មួយវិញទៀត គឺធ្វើការផ្សព្វផ្សាយ និងសិក្សាទីផ្សាររួមគ្នាក្រោមមូលបទ “ប្រទេសពីរ គោលដៅមួយ“ នៅព្រឹត្តិការណ៍អន្តរជាតិនានា និងពិចារណាផ្សព្វផ្សាយទេសចរណ៍បីប្រទេសរួមគ្នា៖កម្ពុជា ឡាវ វៀតណាម នៅព្រឹត្តិការណ៍ World Travel Market 2022 នៅទីក្រុងឡុងដ៍។ បន្ថែមលើនេះ កម្ពុជាក៏បានស្នើធ្វើកម្មវិធីនេះក្នុងព្រឹត្តិការណ៍ Dubai Expo 2022 នៅទីក្រុងឌូបៃផងដែរ។

ទន្ទឹមនឹងនេះ កម្ពុជា-វៀតណាម រួមគ្នាជំរុញទេសចរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញរវាងប្រទេសទាំងពីរ និងប្រទេសទី៣ ដោយធានានូវយន្តការសុវត្ថិភាពនានា និងការផ្លាស់ប្តូរពត៌មានទៅវិញទៅមក ព្រមទាំងជំរុញឲ្យផ្នែកឯកជននៃប្រទេសទាំងពីរពិចារណាលើការតភ្ជាប់រវាងកំពង់ផែទេសចរណ៍អន្តរជាតិកម្ពុជា និងកោះទេសចរណ៍មួយចំនួនរបស់វៀតណាម ក៏ដូចជាទេសចរណ៍នាវាតាមទន្លេមេគង្គផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង