Yearendyearend1140x150

កម្ពុជា នឹងផ្ដើមចុះត្រជាក់ចាប់ពីសប្តាហ៍ទី១ខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ២០២២

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ កម្ពុជានឹងមានអាកាសធាតុចុះត្រជាក់ពីខែធ្នូ ឆ្នាំ ២០២១ ដល់ខែកុម្ភៈ ឆ្នាំ ២០២២ ដោយសារតែក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បាតុភូតឡានីណា La Nina (ត្រជាក់) មានប្រមាណ ៩០% និងថយបន្តិចម្តងៗមកនៅត្រឹម ៦០% នៅខែកុម្ភៈ ។ ស្ថានភាពបែបនេះ នឹង ធ្វើឲ្យធាតុអាកាសត្រជាក់នៅតំបន់ស៊ីបេរី រុញច្រានទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនចុះមកក្រោម និងគ្របដណ្តប់មកលើកម្ពុជា ។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្នុងរដូវរំហើយខាងមុខនេះពី ខែធ្នូ ឆ្នាំ ២០២១-ខែកុម្ភៈ ឆ្នាំ ២០២២ ស្ថានភាពធាតុអាកាស នឹងចុះត្រជាក់ ចប់ផ្តើមចុះត្រជាក់លើកទី ១ ដោយចាប់ពីសប្តាហ៍ទី១ ខែធ្នូ ដល់សប្តាហ៍ទី ៣ ខែធ្នូ ឆ្នាំ ២០២១ ។

ក្រសួងបានបញ្ជាក់ថា នៅក្នុងអំឡុងពេលនោះ មានថ្ងៃខ្លះធាតុអាកាសអាចនឹងចុះត្រជាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរនៅតាមបណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន។ ចំណែកសីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧អង្សា ទៅ ១៩អង្សា។ បន្ថែមពីនេះ នៅតាមបណ្តារាជធានី ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៩ អង្សា ទៅ ២១អង្សា ។

ទន្ទឹមនឹងនេះ ធាតុអាកាសនឹងចុះត្រជាក់លើកទី ២ ដោយចាប់ពីសប្តាហ៍ទី ៤ ខែធ្នូ ឆ្នាំ ២០២១ ដល់ខែកុម្ភៈ ឆ្នាំ ២០២២ ។ ក្នុងអំឡុងពេលនោះ មានថ្ងៃខ្លះធាតុអាកាស អាចនឹងចុះត្រជាក់ ក្នុងកម្រិតពីមធ្យមទៅបង្ករជាប់ៗគ្នាច្រើនថ្ងៃ នៅតាមបណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្រ្តជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៥អង្សា ទៅ ១៧អង្សា ។ បណ្តារាជធានី ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៨អង្សា ទៅ ២០អង្សា ។

យ៉ាងណាមិញក្រសួងធនធានទឹក បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើ បាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានបន្តបន្ទាប់ក្នុងករណ៍អាកាសធាតុមាន ការប្រែប្រួល ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង